រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោក Franck Walter Steinmeier បានប្រកាសថាអាល្លឺម៉ងនឹងតប់តវិញប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ថា ប្រទេសណានោះ តែការប្រកាសរបស់លោកគឺសម្តៅទៅលើប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើតអាវុធនៅតាមព្រំដែនប្រទេសសមាជិកណាតូ។
នៅក្នុងជំនួបពិភាក្សា របស់គណកម្មធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាងរាស្ត្រអង់គ្លេស លោកMark Pritchard បានដាក់សំនួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ងតប់តវិញដោយយោធាដែរឬទេ តាមមាត្រាទី៥ នៃសន្ធិសញ្ញារបស់ណាតូ?
នៅក្នុងមាត្រាខាងលើ បើប្រទេសជាសមាជិកណាតូណាមួយរងការវាយប្រហារនោះ ប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។
សំនួរខាងលើពិតជារសើបខ្លាំងណាស់ ក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិច កំពុងតែឈានទៅរកសង្គ្រាមប្រដាប់អាវុធជាទ្រងទ្រាយធំ។
ចំពោះសំនួរខាងលើលោក Franck Walter Steinmeier ប្រកាសថា ទីក្រុងBerlin នឹងមានសកម្មភាពតប់តវិញឲ្យបានស័ក្តិសមបំផុត តាមសន្ធិសញ្ញា រួមរបស់ណាតូ។
បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង Franck Walter Steinmeier កំពុងតែកាន់តំណែងជាប្រធានសន្តិសុខនិង សហប្រតិបត្តិការអឺរ៉ុប OSCE ។ នៅក្នុងជំនួបពិភាក្សានោះដែរលោកបានលើកឡើងពីវិវាទនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី