ខ្យល់ព្យុះ Soudelor បក់បោកចូលដល់ប្រទេសតៃវ៉ាន់

ចែករំលែក៖

ខ្យល់ព្យុះឈ្មោះ Soudelor បានបក់បោកនៅក្នុងប្រទេសតៃវ៉ាន់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ បណ្តាលឲ្យរលំដើមឈើទាំងឫស និងខូចខាតលំនៅឋានពលរដ្ឋយ៉ាងដំណំ ជាពិសេសបណ្តាលឲ្យមានអ្នកស្លាប់ថែមទៀតផង ។

1438946519522

សេចក្តីរាយការណ៍របស់តៃវ៉ាន់បានបញ្ជាក់ថា ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ រួមជាមួយម្តាយរបស់គេផងដែរបានក្លាយជាជនដំបូងគេដែលមានគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវាយប្រហារពីខ្យល់ព្យុះមានកម្លាំងខ្លាំងមួយនេះ ។ ជនរងគ្រោះទាំងពីរនាក់បានចេញទៅកាន់សមុទ្រ ហើយស្របពេលនោះព្យុះ Soudelor នេះបក់បោកមកដល់ ធ្វើឲ្យពួកគាត់មិនអាចរត់យករួចខ្លួនបានឡើយ ។

មិនទាន់មានសេចក្តីរាយការណ៍បន្ថែមស្តីពីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែខ្យល់ព្យុះខាងលើវាយប្រហារនោះទេ ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបញ្ជាក់ បុរសម្នាក់ទៀតបានរងគ្រោះរហូតដល់ដល់បាត់បង់ជីវិតទាំងកណ្តាលយប់ ខណៈដែលខ្យល់ព្យុះនេះបក់បោកទៅលើទីក្រុងពាណិជ្ជកម្មតំបន់ឈូងសមុទ្រ Suao របស់តៃវ៉ាន់នោះ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនទៅរកទីសុវត្ថិភាព ជាក់ស្តែងនៅពេលនេះ ពលរដ្ឋ១៣០០នាក់កំពុងស្ថិតនៅក្រោមដំបូលប្រក់តង់បណ្តោះអាសន្នប្រមាណ៤៣ទីតាំងទូទាំងកោះតៃវ៉ាន់ ។ សាលារៀង និងហាងលក់ទំនិញ នានាត្រូវបិទទ្វារទាំងស្រុងកាលពីថ្ងៃទី៨ ខែសីហា ខណៈដែលខ្យល់ព្យុះ Soudelor នេះបក់បោកទៅដល់ភាគកណ្តាលតៃវ៉ាន់នោះ។

ក្រុមឧតុនិយមតៃវ៉ាន់បញ្ជាក់ថា ខ្យល់ព្យុះ Soudelor បាននិងកំពុងបក់បោកចូលទៅដល់ទីក្រុង Hsiulin ស្ថិតនៅភាគខាងកើត ខេត្ត Hualien នៅវេលាម៉ោង៤និង៤០នាទី ម៉ោងនៅក្នុងតំបន់ ។ ស្ថិតនៅជិតរដ្ឋធានី Hualien នោះផងដែរ ដើមឈើបានរលើងទាំងឫស សង្កត់ទៅលើផ្លូវ និងលើអគារលំនៅឋានប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ការធ្វើចរាចរណ៍ត្រូវរាំងស្ទះដោយសារតែដើមឈើបាក់មកទទឹងផ្លូវ ។

ការិយាល័យឧតុនិយមតៃវ៉ាន់បញ្ជាក់ថា ខ្យល់ព្យុះនេះបាននិងកំពុងតម្រង់ទិសដៅឆ្ពោះទៅកាន់ភាគពាយព្យ លាយឡំដោយភ្លៀងខ្លាំង និងផ្គររន្ទះយ៉ាងក្ឌុងក្ឌាំងនៅពាស់ពេញតំបន់តែម្តង ។ ប៉ុន្តែទោះបីយ៉ាងណា កម្លាំងខ្យល់ព្យុះនេះបានថយចុះឥទ្ធិពលបន្តិចម្តងៗជាបន្តបន្ទាប់ ។

កាលពីព្រឹកថ្ងៃទី៨ ខែសីហា ស្ថិតនៅទីក្រុងកំពង់ផែ Tatung ភាគខាងកើតខេត្ត Yilan ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់នេះ បណ្តាលឲ្យទឹកកើនកម្ពស់ជាង១ម៉ែត្រ ។ ចំណែកខ្យល់បក់ខ្លាំងវិញ បានកើតមាននៅតំបន់ Suao ដោយមានល្បឿន២៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ។ បណ្តាញព័ត៌មាននៅក្នុងតំបន់បានផ្សព្វផ្សាយថា លំនៅឋានប្រជាពលរដ្ឋប្រមាណជាង៦០.០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ។

សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដែកត្រូវប្រកាសពន្យារពេលដំណើរការជាបណ្តោះអាសន្ន ។ ជើងហោះហើរយ៉ាងតិច៨០ជើងត្រូវលុបចោលការហោះហើរ ។ ចំណែករថភ្លើងដែលធ្វើដំណើរដោយល្បឿនលឿននោះក៏ត្រូវបញ្ឈប់ជាបណ្តោះអាសន្ន ផងដែរ ។ មនុស្សប្រមាណជាង៤ពាន់នាក់ត្រូវភៀសខ្លួនទៅរកទីតាំងមានសុវត្ថិភាព ក្នុងនោះអ្នកទេសចរណ៍២ពាន់នាក់ត្រូវស្នើឲ្យចាកចេញពីតំបន់រមណីយដ្ឋានទេសចរណ៍ពេញនិយម Green Island និង Orchid Island ៕

image

Forecast-track-of-super-Typhoo

907065_630x354

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print