សមត្ថកិច្ចខេត្ដសៀមរាប​ ចាប់បញ្ជូនជនជាតិវៀតណាម១៧នាក់ទៅកាន់ក្រសួងមហាផ្ទៃ

ចែករំលែក៖

សៀមរាប៖ មន្ដ្រីនគរបាលជំនាញ នៃស្នងការនគរបាលខេត្ដសៀមរាប ​បានបញ្ជូនជនជាតិវៀតណាម ចំនួន​១៧​នាក់ ទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីរកឃើញថា ​​ពួកគាត់​ស្នាក់នៅ​កម្ពុជា​គ្មាន​ច្បាប់​ត្រឹម​ត្រូវ កាលពីថ្ងៃទី៧ខែ​សីហា​នេះ​ ។

មន្ដ្រីនគរបាលបានអោយដឹងនៅថ្ងៃទី០៨ខែសីហានេះថា ជនជាតិវៀតណាមចំនួន១៧នាក់​ត្រូវ​បានបញ្ជូនទៅ​អគ្គនាយ​ដ្ឋាន​ជនអន្ដោប្រវេសន៍នៃក្រសូងមហាផ្ទៃ បន្ទាប់ពីរកឃើញ​មក​ស្នាក់នៅប្រ​ទេស​កម្ពុ​ជា​​ខុសច្បាប់កាលពី​ល្ងា​ចថ្ងៃទី០៧ខែសីហាម្សិលមិញ។ លោកបន្ដថា​ ក្រុមជន​ជាតិវៀតណា​មទាំង​នេះ​ពួកគេសា្នក់​នៅ​គ្មាន​ច្បាប់ ក្នុងសង្កាត់ស្រង៉ែ និងសង្កាត់ស្វាយ​ដង្គំ​​ក្រុង​សៀមរាប ​។

លោកបញ្ជា​ក់បន្ថែម​ថា មន្ដ្រីជំនាញ​នឹង​ធ្វើ​ការពិនិត្យ ស្រាវជ្រាវ លើជន​ជាតិ​វៀត ដែល​មកស្នាក់នៅក្នុងខេត្ដសៀមរាប​ជាបន្ដបន្ទាប់។ កាលពីខែឧសភាកន្លងទៅ ជនជាតិវៀតណាមចំនួន១៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ បន្ទាប់ពីរកឃើញស្នាក់នៅខុសច្បាប់ដូចគ្នានេះដែរ ។

សូមរំលឹក ចាប់ពី​ឆ្នាំ​២០១៤ ដល់​ពាក់កណ្ដាលឆ្នាំ២០១៥​នេះ ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​ចំនួន​៩៦​នាក់ ក្នុងនោះ​ស្រី​២៨​នាក់ ប៉ុន្ដែ​ចំនួន​៥៤ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​ជនអន្ដោប្រវេសន៍​នៃ ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវ​កម្ពុជា ចំណែក ១៥​នាក់​ផ្សេង​ទៀត ត្រូវបាន​តុលាការ​ខេត្ដ ចោទប្រកាន់​ដាក់ពន្ធនាគារ នូវ​បទល្មើស​ផ្សេង ។

​ប្រភពបន្ដថា ជនអន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ទាំង​នេះ ភាគច្រើន​រកឃើញ​នៅ ការដ្ឋាន​សំណង់ ហាង​លក់​កាហ្វេ កាត់សក់ និង ម៉ាស្សា​ជាដើម​ ៕

...

ដោយ៖ សាវី បូ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print