សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិ ចាងងីទីក្រុងសាំងហ្កាពួរ នៃសាធារណរដ្ឋសឹង្ហបុរី ដើម្បីចូលរួមពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិ របស់សឹង្ហបុរី

ចែករំលែក៖

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិចាងងីទីក្រុងសាំងហ្កាពួរនៃសាធារណរដ្ឋសឹង្ហបុរីប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១១និង៥០នាទីម៉ោងនៅប្រទេស​សឹង្ហបុរីត្រូវនឹងម៉ោង១០និង៥៥នាទី ម៉ោងនៅប្រទេសកម្ពុជាដើម្បីចូលរួមពិធីបុណ្យខួបលើកទី៥០នៃទិវា​ឯករាជ្យជាតិ របស់សាធារណរដ្ឋ​សឹង្ហបុរីដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៩សីហាស្អែកនេះ ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិចាងងីនៃទីក្រុងសាំងហ្កាពួរប្រកប​ដោយសុវត្តិភាពក្រោមវត្ត​មាន​នៃការស្វាគមន៍ពីប្រមុខ​សន្តិ​សុខជាន់ខ្ពស់ របស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបូរីឯកឧត្តម ជេត ណារ៉ែន ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសាធារណរដ្ឋសឹង្ហបូរីនិងឥស្សរជនការទូត​នៃប្រទេស​ទាំងពីរកម្ពុជា សឹង្ហបូរីជាច្រើនរូប ។

សូមបញ្ជាក់ដែរថាដំណើរនៃការអញ្ជើញទៅចូលរួមពិធីបុណ្យខួបលើកទី៥០នៃទិវាឯរាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរីរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ គឺឆ្លើយ តបតាមការអញ្ជើញពីឯកឧត្តម តូនី តាន់ កេងយាំ ប្រធានាធិបតី និងឯកឧត្តមលីសៀនលុងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរីនិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

IMG_2295-577x1024

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print