មន្ដ្រី​នគរបាល​ជានា​រី​២២​នាក់​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ

ចែករំលែក៖

​ភ្នំពេញ​៖​ ដើម្បី​រួមចំណែក​ធ្វើការ​ ងារ​បញ្ជ្រាប​យេ​ន​ឌ័​រ​ទទួល​បាន​លទ្ធផល​ កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ស្រប​តាម​ ប្រធានបទ​ដែល​ផ្ដោត​លើ​ សិទ្ធិ​ស្មើគ្នា​ ឱកាស​ដូច​គ្នា​ដើម្បី​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍន៍​ ក៏​ដូច​ជា​អនុវត្ដ​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ក្នុង​ទិស​ដៅ​ ដើម្បី​កំណើន​ការងារ​សម​ ធម៌​ និង​ប្រសិទ្ធភាព​នោះ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ លោក​វរ​ សេនីយ៍​ទោ​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ ខណ្ឌដង្កោ​បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​មន្ដ្រី​នគរបាល​ជានា​រី​២២​នាក់​មក​ពី​ប៉ុ​សិ៍្ដ​រដ្ឋបាល​ទាំង​១៣​ ចំណុះ​ឱ្យ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ​ ក្នុង​គោលបំណង​ ផ្ដល់​បទ​ពិសោធន៍​ការងារ​ច្បាប់ព្រហ្មទណ្ឌ​ និង​ណែនាំ​ឱ្យ​ដឹង​ពី​កាតព្វកិច្ច​របស់​ខ្លួន​ ។​

IMG_1270

​លោក​វរសេនីយ៍ទោ​ ជឹ​ម​ ស៊ី​ថា​ បាន​ លើក​ឡើង​ថា​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​ ធ្វើ​ការងារ​ដូច​បុរស​ តាម​រយៈ​នេះ​យើង​ បាន​កត់សម្គាល់​ឃើញ​ថា​ នៅ​ក្នុង​ការ​ បំពេញភារកិច្ច​មន្ដ្រី​នគរបាល​ជានា​រី​ បាន​រៀនសូត្រ​ដក​បទ​ពិសោធន៍​លើ​ការ​ ងារ​ជា​ច្រើន​ហើយ​ថែម​ទាំង​បាន​បង្កើត​ស្នាដៃ​ជូន​អង្គភាព​បាន​ល្អ​ប្រសើរ​គួរ​ជាទី​ មោ​ទ​នៈ​។​

ហេតុ​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​នេះ​ រូប​លោក​បាន​ធ្វើ​ពិធី​សំណេះ​ សំ​ណា​ល​ជាមួយ​មន្ដ្រី​នគរបាល​ជានា​រី​ មក​ពី​បណ្ដា​ប៉ុ​សិ៍្ដ​រដ្ឋបាល​ ក្នុង​គោល​ បំណង​ធ្វើការ​ណែនាំ​ឱ្យ​ចេះ​រាក់ទាក់​រហ័ស​ រ​ហួ​ន​រួសរាយ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ តែ​ម៉ឺងម៉ាត់​ក្នុង​ការងារ​ ជា​ពិសេស​ការ​ ងារ​បម្រើសេវា​សាធារណៈ​។

​ក្នុង​នោះ​ផង​ ដែរ​ លោក​វរសេនីយ៍ទោ​ ជឹ​ម​ ស៊ី​ថា​ ក៏​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ដ្រី​នគរបាល​ នារី​ទាំងអស់​ខិតខំ​បំពេញការងារ​ និង​ ចូលរួម​ចំណែក​អនុវត្ដ​គោលនយោបាយ​ ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​នាម​ យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ និង​បន្ដ​ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ ប្រសើរ​ព្រមទាំង​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​តបស្នង​ចំពោះ​ការ​ជឿ​ទុកចិត្ដ​ របស់​ថ្នាក់ដឹកនាំ​ និង​រាជរដ្ឋាភិបាល​ កម្ពុជា​។​ បន្ទាប់​ពី​បញ្ចប់​ការ​សំណេះ​ សំ​ណា​ល​ លោក​អធិការ​នគរបាល​ខណ្ឌ​ ដង្កោ​ក៏​បាន​ផ្ដល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ មាន​សារុង​ម្នាក់​១​ និង​ថវិកា​ចំនួន​២​ម៉ឺន​ រៀល​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​បាន​ ដើរតួ​នាទី​ ឈានមុខ​គេ​ក្នុង​ការ​តែង​ តាំង​ដំឡើង​ឋានៈ​ និង​តួនាទី​ដល់​មន្ដ្រី​ជា​ នារី​ឱ្យ​បាន​រួមចំណែក​កាន់តែ​ស៊ីជម្រៅ​ ក្នុង​ការ​ទទួលខុសត្រូវ​ និង​ដឹកនាំ​ការងារ​ ចាប់ពី​ថ្នាក់​ការិយាល័យ​រហូត​ដល់​ថ្នាក់​អគ្គនាយកដ្ឋាន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ ក្រោម​ជាតិ​ព្រមទាំង​បាន​តែងតាំង​នារី​ ជា​អភិបាលរង​នៅ​គ្រប់​រាជធានី​-​ខេត្ដ​-​ក្រុង​-​ស្រុក​-​ខណ្ឌ​ ៕​

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print