ឧត្តមស្នងការ អ ស ប ទទូលបន្ទុកសិទ្ធិមនុស្ស ប្រមានថា លោកដូណាលត្រាំជា«បុគ្គលគ្រោះថ្នាក់»

ចែករំលែក៖

កាលពីថ្ងៃទី១២ខែតុលា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra ad al Husein បានឲ្យដឹងថា ប្រសិនបើលោកដូណាលត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោត ខែវិច្ឆិកា  គឺជារឿងដ៏គ្រោះថ្នាក់។ លោកបញ្ជាក់ទៀតថា លោកត្រាំគឺជាបុគ្គលគ្រោះថ្នាក់ទាំងទស្សនៈនយោបាយអន្តរជាតិ។

លោក Al Sussein បានលើកឡើងពីទស្សនខាងលើនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងហ្ស៊ឺណែវប្រទេសស្វិស ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី យេម៉ែន និងតំបន់សមុទ្រ Sahara។ លោកបានថ្កោលទោសទៅលើទស្សនៈរបស់លោកដូណាលត្រាំទៅលើ សហគមន៍ ដែលងាយរងគ្រោះ ក្នុងនោះមានក្រុមជនជាតិភាគតិចនៅអាមេរិក។ លើសពីនេះទៅទៀតលោកត្រាំមានការប្រកាន់ពូជសាសន៍និងសាសនា។

ការគាំទ្ររបស់ពលរដ្ឋអាមេរិកទៅលើលោកត្រំាកាន់តែធ្លាក់ចុះខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនោះហើយធ្វើឲ្យតំណែងប្រធានាធិបតីអាមេរិក នឹងបានទៅលើលោកស្រីហ៊ីលឡារីគ្លីនតុនជាមិនខាន។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ អ្នកផ្តល់ជំនួយដ៏សំខាន់ពីររូបឲ្យលោកដូណាលត្រាំក្នុងយុទ្ធនាការបោះឆ្នោតពេលនេះបានទាមទារប្រាក់ដែលបានផ្តល់ឲ្យត្រឡប់មកវិញ ដោយសារតែលោកត្រាំធ្វើឲ្យបាត់បង់ទំនុកចិត្ត។

សារព័ត៌មានNBC news បានដកស្រងបានដកស្រង ការប្រកាសរបស់អ្នកផ្តល់ជំនួយដល់លោកដូណាលត្រាំថា«ខ្ញុំពិតជាខកចិត្ត ចំពោះហេតុការណ៍ពាក់ព័ន្ធនិងលោកដូណាលត្រាំ។ ខ្ញុំពិតជាសោកស្តាយដែលបានអំពាវនាវឲ្យមានការគាំទ្រដល់លោកត្រាំ និងឲ្យកូនប្រុសចូលរួមជាមួយលោកត្រាំ។ ខ្ញុំសូមស្នើដល់មូលនិធិលោកត្រាំសងប្រាក់មកវិញ»។

អ្នកគាំទ្រដទៃទៀតក៏បានស្នើដល់មូលនិធិលោកត្រាំសងប្រាក់វិញដែរ ក្រោយពេលដែលបែកធ្លាយវីដីអូលោកត្រាំ  ស្ទាប់អង្អែលបៀតបៀនកេរ្ត៍ខ្មាស់ស្ត្រី។«ខ្ញុំមិនអាចគាំទ្រមនុស្សម្នាក់ដែលប្រកាន់វណ្ណៈ ប្រកាន់ភេទនោះឡើយ។

លើសពីនេះទៅទៀត លោកដូណាលត្រាំទទួលរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីនៅក្នុងគណបក្សសាធារណរដ្ឋប្រកាសដកការគាំទ្រលោកដូណាលត្រាំ  ក្នុងនោះមានទាំងប្រធានរដ្ឋសភាលោកPaul Ryan ផងដែរ៕

images

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print