រថយន្តហាយឡែនឌ័របើកបុករបាំងថ្មពេញមួយទំហឹងរួញក្បាល រងការខូចខាត៣កង់

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់បានរងខូចខាតដោយសារតែរថយន្តហាយឡែនឌ័រមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងគៀបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទីខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនស្រាបៀរអង្គរ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-9763 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តគៀបជាប់ទៅមុខលែងរួច ដោយឡែកម្ចាស់រថយន្តបើកទ្វារចុះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយជំនាញចរាចរស្ទូចរថយន្តទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ជើងគោករាជាធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

image3 image2 image1-1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print