ពលករចំណាកស្រុកប្រុសស្រី១៣នាក់ត្រូវសមត្ថកិច្ចថៃចាប់ទាប្រាក់ម្នាក់៨០០០បាតជាថ្នូរដោះលែងឲ្យវិលមកស្រុកកំណើតវិញ

ចែករំលែក៖

ប៉ោយប៉ែត៖ បើតាមកាអះអាងរបស់ស្រ្តីម្នាក់ឈ្មោះផ្លុង.ផ្លាត់អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិដូនទ្រឃុំល្វាស្រុកពួក.ខេត្តសៀមរាបត្រូវជាម្ដាយឈ្មោះដឹបឆ្លែម ដែលសមត្ថកិច្ចថៃចាប់បានអះអាងតាមទូរស័ព្ទ នៅថ្ងៃទី០៨ខែសីហា២០១៥ ថាមានពលករខ្មែរប្រុសស្រីចំនួន១៣នាក់រស់នៅក្នុងភូមិដូនទ្រ ឃុំល្វាស្រុកពួក.ខេត្តសៀមរាប រួមទាំងកូនរបស់គាត់ត្រូវសមត្ថកិច្ចថៃចាប់ឲ្យបង់ប្រាក់ក្នុង១នាក់៨០០០បាត(ប្រាក់ថៃ)ដើម្បីជាថ្មូឲ្យវិលមកស្រុកកំណើតវិញ គ្រាដែលពួកពលករទាំង១៣នាក់នោះ ត្រូវមេខ្សល់ដឹកចេញពីរោងចក្រនំបាំង១កន្លែងនៅក្នុងខេត្ត សូលាតថានី ទៅលក់ឲ្យរោងចក្រ១កន្លែងក្នុង១នាក់តម្លៃ៥៣០០បាត នៅក្នុងភូមិមឿង ខេត្តសូលាតថានី(ថៃ) ។

ស្រ្តីខាងលើបន្តថា ពលករប្រុសស្រីទាំង១៣នាក់នោះត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនដាក់គុក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងខេត្តខាងលើ លុះមកដល់ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥នេះ ទើបកូនរបស់គាត់ឈ្មោះដឹបឆ្លែម ទូរស័ព្ទមកប្រាប់ថាពួកគេត្រូវសមត្ថកិច្ចថៃចាប់ឃុំទុក្ខ ហើយបើចង់វិលមកស្រុកកំណើតវិញនោះទាល់តែមានប្រាក់ម្នាក់៨០០០បាតទើបវិលមកស្រុកកំណើតវិញបាន។

ហើយកូនរបស់គាត់ទៅធ្វើការចំណាកស្រុកទៅប្រទេសថៃនោះខុសច្បាប់ទៅតាមរយៈមេខ្យល់ចេញតាមក្រុងប៉ោយប៉ែត។ គាត់ថា ពលករប្រុសស្រីទាំង១៣នាក់ ដែលសមត្ថកិច្ចថៃឃាត់ខ្លួនដាក់គុកនៅក្នុងប្រទេសថៃ បានធ្វើបាបវាយឲ្យសន្លប១ថ្ងៃ៣ដង នេះបើតាមការរៀបរាប់របស់កូនគាត់តាមរយៈទូរសព្ទ័ ហើយគាត់សួមអំពាវនាវដល់សមត្ថកិច្ចថៃសួមកុំឲ្យវាយធ្វើបាបដល់កូនគាត់ឬពលករខ្មែរនៅក្នុងគុក ព្រោះពួកគេគ្រាន់តែចំណាកស្រុកខុសច្បាប់តែប៉ុណ្ណឹង មិនមែជាអំពើរចោរកម្មឡើយ ម្យ៉ាងទៀតសួមឲ្យអគ្គកុងសុលខ្មែរប្រចាំខេត្តស្រះកែវមេត្តា ជួយដល់ក្រុមពលករប្រុសស្រីទាំង១៣នាក់ផង ព្រោះក្រុមគ្រួសារគាត់ជាគ្រួសារក្រីក្រតែប៉ុណ្ណោះ ។

បញ្ជាក់ពលករប្រុសស្រីដែលសមត្ថកិច្ចថៃចាប់ដាក់គុកនោះមានប្រុស៧នាក់ ចំណែកស្រី៦នាក់ ៕

IMG-20150808-WA0038

IMG-20150808-WA0033

IMG-20150808-WA0035

IMG-20150808-WA0037

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print