​កូរ៉េខាងជើងមិនទន់ចិត្តដូចអីរ៉ង់ក្នុងការចូលរួមកិច្ចពិភាក្សាបញ្ចប់វិបត្តិ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន​ប្តេជ្ញាមិនចូលរួមរាល់កិច្ចពិភាក្សាណាមួយស្តីពីកម្មវិធី​បរម៉ាណូនៅក្នុងប្រទេសនេះ ដើម្បីបញ្ចប់វិបត្តិនោះឡើយ​។ កិច្ចពិភាគ្សា ដែលអាចកើតឡើង​គឺ​ជាអន្ទាក់របស់អាមេរិកនិងកូរ៉េខាងត្បូងដើម្បីឲ្យកូរ៉េខាងជើងបោះបង់អាវុធបរម៉ាណូ​ ដែលជា​សព្វាវុធការពារជាតិដែលមានប្រសិទ្ធិភាពបំផុតគេចផុតពីការវាយប្រហាររបស់សត្រូវ។ កូរ៉េខាងជើងយល់ថាៈ បើគ្មានបរម៉ាណូទេនោះប្រទេសនេះរងការវាយប្រហារជាយូរណាស់មក​ហើយ ។

បើទោះបីបែបនេះក្តីមន្ត្រីកូរ៉េខាងជើងចង់ឲ្យមានទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងត្បូង ដែល​មានភាសា​ វិប្បធម៌ ទំនៀមទំលាប់ប្រពៃណីដូចគ្នា។មួយវិញទៀតកូរ៉េខាងត្បូង ជាប្រទេស​ដែលវិនិយោគធំទីពីរនៅកូរ៉េខាងជើង ។

កន្លងមកនាយក​រដ្ឋមន្ដ្រី​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ថា​ ទីក្រុង​សេ​អ៊ូ​ល​នឹង​ខិតខំ​អស់ពី​ សមត្ថភាព​ដើម្បី​បញ្ចប់​ការ​ចងគំនុំ​ គំ​គួ​ន​ជាមួយ​កូរ៉េ​ខាងជើង​ និង​ត​ភ្ជាប់​ ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នឹង​ ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជា​ការ​បើកផ្លូវ​ឱ្យ​មាន​ កិច្ច​ពិភាក្សា​កូរ៉េ​ទាំង​ពីរ​ដើម្បី​សុខ​សន្ដិ​ ភាព​ ស្ថិរភាព​របស់​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ ។

​ចំណែកមេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​​ថា​ ចាំបាច់​ត្រូវ​តែ​មានការ​ផ្លាស់​ប្ដូរ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ ហើយកិច្ចពិភាក្សា​បើអាចកើតឡើយនៅឧបទ្វីប​ កូរ៉េ​ទាមទារ​បរិយាកាស​ និង​លក្ខខណ្ឌ​ សម​ស្រប​ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ឱ្យ​កាន់​ប្រសើរ​នា​ពេល​អនាគត​ ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ បាន​អបអរសាទរ​ដល់​ដំណើរ​ភាគី​របស់​កូរ៉េ​ខាងត្បូង​ស្ដី​ពី​ការ​រៀបចំ​កិច្ច​ពិភាក្សា​ ជាន់ខ្ពស់​ជាមួយ​កូរ៉េ​ខាងជើង​ ។​ ទន្ទឹម​នឹងនោះ​លោក​ក៏​បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​ ព្រម​ទទួលយក​នូវ​សំណើរ​ពិភាក្សា​ដើម្បី​បញ្ចប់​វិវាទ​ទាំងឡាយ​ឆ្ពោះទៅ​រក​កិច្ច​ សហប្រតិបត្ដិការ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​២​ ។​ លោក​បាន​ គី​មូ​ន​បញ្ជាក់​ថា​ មាន​តែ​កិច្ច​ពិភាក្សា​ប៉ុណ្ណោះ​ជា​វិធីសាស្ដ្រ​ ល្អ​បំផុត​ក្នុង​ការ​ឆ្ពោះទៅ​រក​សុខ​សន្ដិភាព​ ស្ថិរភាព​ និង​ធ្វើ​ឱ្យ​មាន​ទំនុកចិត្ដ​គ្នា​ទៅ​ វិញ​ទៅ​មក​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២​ដែល​បាន​ជាប់​គាំង​តាំងពី​ឧបទ្វីប​ត្រូវ​កាត់​ផ្ដាច់​ជា​២​ចំណែក​កូរ៉េ​ខាងជើង​និងកូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​១៩៤៥​ ។​

​លោក​បាន​ គូ​មូ​ន​ សង្ឃឹមថា​ ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង​នឹង​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​សំណើរ​ពី​កូរ៉េ​ខាងត្បូង​ដោយ​យកចិត្ដទុកដាក់​ ហើយ​ចូលរួម​កិច្ច​ពិភាក្សា​ក្នុង​ការ​ឆ្ពោះទៅ​រក​សុខ​សន្ដិភាព​និង​ការ​អភិវឌ្ឍ​ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​​កូរ៉េ​ខាងត្បូង​បាន​ស្នើ​កូរ៉េ​ខាងជើង​ឱ្យ​មាន​កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋមន្ដ្រី​ទៅ។កិច្ច​ពិភាក្សា​នោះ​ ផ្ដោត​ទៅ​លើ​ទំនាក់ទំនង​ទ្វេរ​ភាគី​ដោយ​ក្នុង​នោះ​មាន​ទាំង​ជំនួប​គ្រួសារ​ដែល​បែក​បាក់​ដោយសារ​សង្គ្រាម​ ជាដើមផង ។

​សារព័ត៌មាន​យ៉​ន់​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា​ រដ្ឋមន្ដ្រី​ឯកភាព​ជាតិ​ Ryoo​ Kihl-jae​ បាន​បញ្ជាក់​ថា​ លោក​បាន​ស្នើ​សំណើរ​ទៅ​កាន់​លោក​ Kim​ Yang-gon​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ បញ្ហា​កូរ៉េ​ខាងត្បូង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ស្នើ​ឱ្យ​មាន​ជំនួប​ពិភាក្សា​ផ្ដោត​ ទៅ​លើ​បញ្ហា​ដែល​ភាគី​ទាំង​២​បាន​យកចិត្ដ​ ទុកដាក់​ ។​ សកម្មភាព​ខាងលើ​បាន​បង្ហាញ​ ការ​ប្ដេជ្ញា​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ ត្បូង​ផាក​ យ៉ុ​ង​ហេ​ ក្នុង​ការ​កសាង​សន្ដិ​ ភាព​បញ្ចប់​ជម្លោះ​ បង្កើត​ទំនាក់ទំនង​ ជាមួយ​កូរ៉េ​ខាងជើង​ដែល​ជា​ការ​ចង់បាន​ របស់​ពលរដ្ឋ​ប្រទេស​ទាំង​២​ ។​ កូរ៉េ​ខាង​ ជើង​និង​កូរ៉េ​ខាងត្បូង​ធ្លាប់​ពិភាក្សា​ថ្នាក់​រដ្ឋមន្ដ្រី​ម្ដង​រួច​មក​ហើយ​នៅ​ឆ្នាំ​២០០៧​ និង​ជំនួប​ពិភាក្សា​ថ្នាក់​រដ្ឋលេខាធិការ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ផង​ដែរ​ ។

មេដឹកនាំកូរ៉េខាងជើងអាចឲ្យមានកិច្ចពិភាគ្សាលើបញ្ហាសេដ្ឋកិច្ច​វិនិយោគ ប៉ុន្តែកិច្ចពិភាក្សាស្តីពីកម្មវិធីបរម៉ាណូឬស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងដែលមានអាមេរិកចូលរួមនោះ កូរ៉េខាងជើងប្រាកដជាមិនចូលរួមជាដាច់ខាត។ ដោយកូរ៉េខាងជើ់ងចាត់ទុកអាមេរិកគឺជាសត្រូវ មានបំណងចង់វាយប្រហារកូរ៉េខាងជើងគ្រប់ពេល ។

កន្លងមកថ្មីៗបណ្ដាញ ​ព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ ផ្សាយ​ថា​ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ទៅ​ត្រួតពិនិត្យ​ការ​ ធ្វើ​សមយុទ្ធ​របស់​កម្លាំង​ទាហាន​អាកាស​ ដោយ​មាន​យុទ្ធសាស្ដ្រ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ជាមួយ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាង​ ត្បូង​ ។​

​លោក​គី​ម​ ជុង​អុ​ន​ បាន​ទៅ​ដល់​ អាកាសយានដ្ឋាន​ Kalma​ នៅ​ទីក្រុង​Wosan​ ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ តាម​យន្ដហោះ​ពិសេស​ផ្ទាល់ខ្លួន​ Cham-mae-1​ ដើម្បី​ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ​ នៅ​លើ​ដែនអាកាស ​។​

​តាម​សារព័ត៌មាន​ KCNA​ មិន​បាន​ ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​ ទាំងនោះ​ឡើយ​។​ ទីក្រុង​វ៉​ន​សាន់​ ត្រូវ​បាន​ ពលរដ្ឋ​កូរ៉េ​ខាងជើង​ចាត់​ទុក​ថា​ ជា​ស្រុក​ កំណើត​ទី​ពីរ​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ ។​

​​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា​ ការ​ប្រឡង​លើក​នេះ​នឹង​ធ្វើ​ឱ្យ​កម្លាំង​ទាហាន​ ជើង​អាកាស​បាន​បង្ហាញ​ពី​សមត្ថភាព​ របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ អា​មេ​រិ​ក​ និង​កូរ៉េ​ ខាងត្បូង​ ។​ មេទ័ព​កូរ៉េ​ខាងជើង​លោក​ Ri​ Yong-Gil​ អគ្គ​មេ​បញ្ចា​ការ​កងទ័ព​កូរ៉េ​ ខាងជើង​បានឱ្យ​ដឹងផង​ដែរ​ថា​ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ នៃ​សង្គ្រាម​ ហើយ​ប្រទេស​ជាស​ត្រូវ​អាច​វាយប្រហារ​ គ្រប់ពេល​ ដូច្នេះ​ទីក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​តែ​ ត្រៀមលក្ខណៈ​ទប់ទល់​ឱ្យ​បាន​ល្អ​បំផុត​ ។​ លោក​បន្ដ​ទៀត​ថា​ អា​មេ​រិ​ក​និង​កូរ៉េ​ខាង​ ត្បូង​កំពុង​តែ​ឡើង​គម្រោង​វាយប្រហារ​កូរ៉េ​ខាងជើង​ ។​

​កន្លង​មក​រដ្ឋមន្ដ្រី​ការ​បរទេស​កូរ៉េ​ខាង​ ជើង​បាន​ស្នើ​ដល់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ ឱ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​រួម​ជា​ប្រចាំ​ ដើម្បី​ដោះ​ដូរ​យក​កិច្ចចរចា​។​ ទីក្រុង​ព្យុ​ង​ យ៉ាង​បាន​ប្រកាស​ថា​ កិច្ច​ពិភាក្សា​មិន​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​គោ​លនយោបាយ​ចងគំនុំ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​ តោន​ទៅ​លើ​ទីក្រុង​ព្យុ​ង​យ៉ាង​។​

​កន្លង​មក​ថ្មីៗ​អា​មេ​រិ​ក​ក៏​បាន​អំពាវនាវ​ ដល់​កូរ៉េ​ខាងជើង​ឱ្យ​ធ្វើតម្រាប់តាម​ប្រទេស​អ៊ី​រ៉​ង់​ដោយ​បោះបង់​ចោល​កម្មវិធី ​បរមាណូ​ដោះ​ដូរ​និង​ការ​លុប​ទណ្ឌកម្ម​ទាំងអស់​។​ ប៉ុន្ដែ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ឆ្លើយ​តប​វិញ​ថា​ កូរ៉េ​ខាងជើង​មិន​អាច​បោះបង់​ ចោល​កម្មវិធី​បរមាណូ​ឡើយ​ ដោយ​កម្ម​ វិធី​បរមាណូ​វា​ជា​មាន​សារសំខាន់​យ៉ាង​ ខ្លាំង​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយប្រហារ​ពី​អា​មេ​រិ​ក​។​ បើ​កូរ៉េ​ខាងជើង​គ្មាន​បរមាណូ​ ទេ​នោះ​ត្រូវ​គេ​វាយប្រហារ​ជា​យូ​រណាស់​ មក​ហើយ​ ៕​

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print