ភ្នំពេញ៖ ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបក្រុមអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលប្រចាំការនៅកន្លែងទំនប់ដាច់ ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រុមការងារដែលប្រចាំការនៅការដ្ឋាននេះបានឲ្យដឹងថា មកទល់ពេលនេះកម្ពស់ទឹកបានស្រកចុះប្រមាណ ១ ម៉ែត្រហើយ។ ថ្ងៃនេះក្រុមបច្ចេកទេសរួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារនៅមូលដ្ឋាន នឹងចាប់ផ្ដើមជួសជុលតភ្ជាប់ទំនប់ដាច់នេះ ឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើបាន…។
សម្ដេចភក្ដី បានឧបត្ថម្ភ ២ ០០០ ០០០ (ពីរលាន) រៀល ដល់ក្រុមការងារដែលប្រចាំការនៅទីនោះ៕
...