ក្រុងប៉ោយប៉ែត៖ មន្ត្រីកាំកុងត្រូវសាខាខេត្តបន្ទាយមានជ័យ សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះណែនាំដល់អាជីវករឲ្យលក់ដូរមានភាពអនាម័យ និងរឹបអូសមុខទំនិញខូចគុណភាពជាច្រើនមុខ ដែលហួសកំណត់ប្រើប្រាស់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅក្នុងផ្សារអគ្គ និងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងការចុះប្រត្តិបត្តិការខាងលើដឹកនាំដោយលោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃ រួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូតយកមករក្សាទុកដើម្បីដុតកម្ទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ ។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូលនឹងទីផ្សារសាខាកាំកុងត្រូលសាខាខេត្តប្រាប់ថា៖ ទំនិញម្ហូបអាហារដែលដកហូតបាននោះ មានចំនួនជាច្រើនមុខដូចជា ទឹកអាស៊ីដរូបទន្សាយដែលពលរដ្ឋតែងយល់ច្រឡំ និងយកប្រើប្រាស់ជំនួសទឹកខ្មេះ ដំណាប់ដង និងមុខទំនិញឬម្ហូបជាច្រើនមុខដែលមានជាតិបូរ៉ាក់រកឃើញពីក្នុងតូបលក់ ឬដេប៉ូបោះដុំ និងរាយក្នុងភូមិខាងលើ ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា ក្នុងការចុះប្រតិបត្តិការបង្ក្រាប ឬចុះណែនាំដល់អាជីវករបានធ្វើឡើងក្នុង១ខែបានពីរលើក៕
ដោយ៖ វណ្ណា