ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋលួចបានទូរទស្សន៍ ខណៈដើរចេញមកក្រៅត្រូវបានប្រជាពលរដ្ឋប្រទះឃើញចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ករណីគាស់បន្ទប់នេះកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកថា នៅក្នុងខណ្ឌពោធិ៍សែនជ័យកន្លងមកតែងតែកើតមានអំពើ លួច ឆក់ ប្លន់ ដែលបង្កអសន្តិសុខ ហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបន្ថែមការការពារសុខសុវត្ថិភាពរបស់គាត់ផង៕
...
ដោយ៖ សុខាសែនជ័យ