ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃខួបកំណើត ៣៩ ឆ្នាំរបស់កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ។
នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ «ថ្ងៃនេះ ជាថ្ងៃខួបកំណើត ៣៩ ឆ្នាំរបស់កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត (២០ តុលា១៩៧៧-២០ តុលា ២០១៦)។
កូនមួយនេះបានកើតក្នុងស្ថានភាព និងពេលវេលាដ៏លំបាកបំផុតដែលប្រជាជនកម្ពុជាត្រូវរស់យ៉ាងវេទនានៃរបប ប៉ុល ពត។ ខ្ញុំបានចាកចេញចោលភរិយាខ្ញុំតាំងពី ម៉ាណែត នៅក្នុងផ្ទៃ៥ខែ ដើម្បីដឹកនាំការតស៊ូប្រឆាំង ប៉ុល ពត។ ភរិយាខ្ញុំ និងកូនខ្ញុំត្រូវរស់នៅក្រោមពាក្យប្រពន្ធអាក្បត់ និងកូនអាក្បត់។
ចាប់ពីប្រសូតរហូតថ្ងៃ ២៤ កុម្ភះ ១៩៧៩ ដែលជាថ្ងៃជួបមុខខ្ញុំលើកដំបូង ម៉ាណែត រស់ក្រោមដំណក់ទឹកភ្នែកមា្តយ មិនស្គាល់ពាក្យថាពុកនោះទេ គេស្គាល់ត្រឹមពាក្យពូ រហូតហៅខ្ញុំដែលជាឪពុកថា ពូៗ រយះពេល២ខែ ដែលរឿងរ៉ាវទាំងអស់នេះនៅដិតដាមក្នុងអារម្មណ៍ខ្ញុំនៅឡើយ។ ចម្រៀងទុក្ខស្រីប្តីព្រាត់បានឆ្លុះបញ្ចាំងពីជីវិតម៉ាណែត» ៕