ឃើញក្មេងស្រីអាយុ៦ឆ្នាំ ចេញពីសាលាត្រូវបុរសម្នាក់ល្បួងចូលបន្ទប់ទឹកចាប់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់បានក្លាយជាចំណីតណ្ហារបស់បុរសម្នាក់ល្បួងយកទៅរំលោភក្នុងបន្ទប់ទឹកបានសម្រេច គ្រាដែលនាងទើបចេញពីសាលារៀន ហើយនាំគ្នាអង្គុយសរសេរអក្សរជាមួយមិត្តភក្តិ៣នាក់ទៀត តែសកម្មភាពនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញចាប់យកទៅប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ និង៥០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ទឹកផ្ទះលេខ០៧ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

មន្ត្រីនគរបាលប៉ុស្តិ៍បឹងត្របែកបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះថ ច វ ល អាយុ៦ឆ្នាំ រៀននៅសាលាបឋមសិក្សាសុវណ្ណភូមិ មានទីលំនៅសង្កាត់ទូលទំពង២ ខណ្ឌចំការមន បានចេញពីសាលារៀនសំដៅទៅផ្ទះជាមួយមិត្តភក្តិមានអាយុស្របាលគ្នា ហើយនៅពេលមកដល់ពាក់កណ្តាលផ្លូវត្រង់កន្លែងកើតហេតុហើយបាននាំគ្នាអង្គុយសរសេរមេរៀននៅលើបង់។ នៅពេលនោះស្រាប់តែជនសង្ស័យឈ្មោះ ចែម វាសនា ហៅជា អាយុ២៧ឆ្នាំ មុនរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦ ផ្លូវ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន(ក្បែរកន្លែងកើតហេតុ)បានដើរមកដល់រួចអង្គុយជិតក្មេងស្រីរងគ្រោះដោយយកជើងទៅបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីរងគ្រោះ។ បន្ទាប់មកជនសង្ស័យរូបនេះក៏ដើរទៅចុះនោមនៅបន្ទប់ក្បែរនោះក្នុងចំងាយពី២០ទៅ៣០ម៉ែត្រ ហើយក្មេងស្រីរងគ្រោះក៏ដើរទៅកាន់បន្ទប់ទឹកដើម្បីបន្ទោរបង់ផងដែរ។ នៅពេលនោះស្រាប់ជនសង្ស័យបានទាញទ្វារបន្ទប់ទឹកបិទតែមិនបានចាក់សោរួចក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេច។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាអនិតិជននៅក្នុងបន្ទប់បានសម្រេចនោះ គាប់ជូនប្រជាពលរដ្ឋរស់នៅជិតខាងឃើញទាន់ក៏ស្រែកឆោឡោឡើងរួចនាំគ្នាចាប់ជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងត្របែកចាត់ការតាមច្បាប់ភ្លាមៗ។

បើតាមសម្ដីអាណាព្យាបាលក្មេងស្រីរងគ្រោះបានឲ្យដឹងថា ពីមានសកម្មភាពនេះកើតឡើងក្រុមគ្រួសារបានមកដល់បានពិនិត្យឃើញថា ក្មេងស្រីបានរងគ្រោះត្រង់ប្រដាប់ភេទត្រូវដាច់រយះ និងមានទឹកកាមជាប់ក្នុងប្រដាប់ភេទទៀតផង។

បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងត្រូវបាននគរបាលប៉ុស្តិ៍បឹងត្របែកកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់បន្ត៕

293a57be-5e7c-4c26-a4a7-c34f109238a9 play

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print