គួរអោយរន្ធត់បុរស​វិកល​ច​រិ​កម្នាក់​យក​កាំបិត​បុ័ងតោ​អា​រក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម

ចែករំលែក៖

​​ខេត្តកណ្តាល​៖​ បុរស​ម្នាក់​មាជំងឺសរសៃប្រសាទ​បាន​យក​កាំបិត​អា​រក​សម្លាប់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​ជាទី​បំផុត​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ខាងលើ​បាន​បញ្ជាក់​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ កឹ​ម​ សៀង​ឡាយ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​មនុស្ស​វិកល​ច​រិ​ក​ រស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ​ប៉ុក​ ឡា​ម​ អាយុ​៧០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​រក​ឃើញ​កាំបិត​បុ័ងតោ​១​ដើម​ ។​

​ប្រភព​បន្ត​ថា​ តាម​ការ​បំភ្លឺ​របស់​ម្តាយ​សព​ថា​ កូន​គាត់​មាន​ជំងឺសរសៃប្រសាទ​ រយៈពេល​១២​ឆ្នាំ​មក​ហើយ​ ហើយ​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ប្រចាំ​ ហើយ​ធ្លាប់​យក​កាំបិត​ និង​ដុំ​ថ្ម​វាយ​ក្បាល​ខ្លួនឯង​ និង​រក​លោតទឹក​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ ។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​បាន​កាន់​កាំបិត​បុ័ងតោ​ កាន់​ដៃស្តាំ​រួច​កាប់​កដៃ​ឆ្វេង​ខ្លួនឯង​ ជា​ច្រើន​កាំបិត​ បណ្តាល​ដាច់​ដល់​ឆ្អឹង​ និង​អា​រក​ខ្លួនឯង​ហូរ​ឈាម​ដាច់ខ្យល់​ស្លាប់​ ត្រង់​ជណ្តើរ​ ក្នុងផ្ទះ​របស់​ខ្លួន​ ។​

​ពេល​នោះ​មាន​ ឈ្មោះ​ ជា​ ចាន់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មានផ្ទះ​ជាប់​ខាង​គ្នា​ បានឃើញ​ដូច្នេះ​ បានរ​ត់ទៅ​រក​គាត់​(​ម្តាយ​បុរស​រង​គ្រោះ​)​នៅ​ផ្សារ​ឈូង​លៀប​ តែ​រក​មិនឃើញ​ ក៏​ទៅ​ប្រាប់​មេ​ភូមិ​កោះគ​ ឈ្មោះ​ លី​ ហុង​ ដើម្បី​មក​ពិនិត្យ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ស្រុក​ និង​ប៉ុស្តិ​រួម​ជាមួយ​អាជ្ញាធរ​ ភូមិ​ឃុំ​បាន​មក​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព​ និង​បាន​ធ្វើការ​សាកសួរ​ ពី​អាណាព្យាបាល​ និង​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ ថា​ ជន​រង​គ្រោះ​ពិតជា​បាន​អា​រក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ ។​

​ក្រោយ​ពិនិត្យ​សាកសព​រួច​ សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី ៕

IMG_2347.JPG

IMG_2350.JPG

...

ដោយ៖ តុងលែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print