ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជាត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្តិភាព បន្ទាប់ពីបានដឹកនាំប្រតិភូទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នាទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកសង្រេងជាទីបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធព្រះអង្គឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ។
...