ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាម សារាចរណែនាំលេខ០៥ ស.ជ.ណ.ន ស្តីពី វិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល និងយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៨ និង ៣០នាទី ក្រុមការងារចម្រុះទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិស្រុក ឱរ៉ាល់ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កម្លាំងនគរបាលស្រុក និងមន្រ្តីបរិស្ថាន ដែនជម្រកសត្វព្រៃប្រចាំស្រុកឱរ៉ាល់បាន ចុះត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារ កន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បាន ឃាត់រថយន្តចំនួន៣គ្រឿង ដែលដឹកបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោះឈើដែលរកឃើញថាល្មើសច្បាប់រួមមានឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារបង្អួច ។
បច្ចុប្បន្នទាំងរថយន្ត និងឈើ ត្រូវកម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅសាលា ស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីតែចំនួនឈើនៅមិនទាន់ដឹងពីចំនួនប្រាកដនៅ ឡើយទេ ៕
ដោយ៖ សេនាស័ក្តិ