ការចាកចេញរបស់អង់គ្លេសពីសហ ភាពអឺរ៉ុបនាពេលកន្លងមកបានធ្វើឲ្យបះ ពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនៃភាគីទាំងពីរ។ ទាំងនោះហើយបានធ្វើឲ្យ តំបន់ស្វយ័តជាច្រើននៅក្នុងប្រទេសអង់គ្លេសដូចជាស្កុតឡែនបានប្រកាសថា នឹងធ្វើប្រជាមតិឯករាជ្យចេញពីអង់គ្លេសជាថ្មីម្តងទៀតដើម្បីឲ្យស្កុតឡែនបន្តនៅក្នុងសហ គមន៍អឺរ៉ុប។
រហូតមកទល់ពេលនេះបែបបទក្នុងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសមិនទាន់បាន រៀបចំនៅឡើយបើទោះបីមន្ត្រីអឺរ៉ុបជំរុញ ឲ្យអង់គ្លេសប្រញាប់រៀបចំបែបបទចាក ចេញឲ្យបានឆាប់បំផុតក៏ដោយ។ ការយឺតយ៉ាវរបស់អង់គ្លេសអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតដែលចង់ចាកចេញ ពីអឺរ៉ុបក៏ដូចជាបញ្ហាសេដ្ឋកិច្ចអឺរ៉ុប និងអង់ គ្លេសដែរ។
មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាព អឺរ៉ុបនិយាយថា ចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមចរចាលក្ខខណ្ឌសម្រាប់អាជីវកម្មជាមួយក្រុមនេះបានឡើយគឺត្រូវរង់ចាំរហូត ទាល់តែខ្លួនបានចាកចេញរួចរាល់សិន។
លោកស្រី Cecilia Malmstrom បាន ថ្លែងប្រាប់សារព័ត៌មាន BBC Newsnight ថា “ដំបូងអ្នកចាកចេញបន្ទាប់មកទើបអ្នកចរចា”។ បន្ទាប់ពីការចាកចេញរបស់អង់ គ្លេសនឹងក្លាយជា “ប្រទេសទីបី” នៅក្នុង លក្ខខណ្ឌរបស់សហភាពអឺរ៉ុបមានន័យថាពាណិជ្ជកម្មនឹងត្រូវអនុវត្តផ្អែកលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោករហូតទាល់តែមានកិច្ចព្រមព្រៀងថ្មីមួយ។ កិច្ច ព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយកាណា ដាត្រូវចំណាយពេលចរចាអស់ប្រាំពីរឆ្នាំ។
កិច្ចព្រមព្រៀងជាមួយកាណាដាក៏នឹងតម្រូវឲ្យមានសច្ចាប័នពីសំណាក់ប្រទេសនៅក្នុងសហភាពអឺរ៉ុបទាំងអស់ផងដែរ ដោយ បន្ថែមមួយឆ្នាំទៅពីរឆ្នាំទៀតមុននឹងចូលជាធរមាន។
ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកបានរឹតត្បិតស្ថានភាពដែលនៅក្នុងនោះប្រទេសទាំងអស់ត្រូវជួយគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។ បើមិនដូច្នេះទេ ប្រទេសទាំងនេះត្រូវអនុវត្តពន្ធគយទៅវិញទៅមកដែលពួកគេបានអនុវត្តជាមួយ ប្រទេសដទៃនៅលើពិភពលោក។
អ្នកស្រី Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ការពិភា ក្សាលម្អិតដើម្បីកំណត់ទម្រង់ទំនាក់ទំនងពាណិជ្ជកម្មថ្មីរបស់ចក្រភពអង់គ្លេសជា មួយសហភាពអឺរ៉ុបមិនគួរចាប់ផ្តើមឡើយគឺត្រូវរង់ចាំរហូតដល់ក្រោយមានដំណើរការចាកចេញខាងនយោបាយសិនអនុលោម តាមមាត្រា៥០ ដំណើរការចាកចេញនេះមានរយៈពេលរហូតដល់ទៅពីរឆ្នាំ។
លោកស្រីបាននិយាយថា “តាមពិតទៅ មានការចរចាចំនួនពីរដំបូងអ្នកចាកចេញហើយបន្ទាប់មកអ្នកចរចាទំនាក់ទំនងថ្មីទោះបីជាទំនាក់ទំនងអ្វីក៏ដោយ”។
ប្រជាមតិនេះដែលយើងត្រូវគោរពនោះ មិនចូលជាធរមានតាមផ្លូវច្បាប់ឡើយ។ ទីមួយត្រូវមានការជូនដំណឹងដែលនាយករដ្ឋមន្រ្តីថ្មីនឹងត្រូវធ្វើយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកដំណើរការនោះអាចចាប់ផ្តើមបាន។
មានការព្រួយបារម្ភនៅក្នុងទីក្រុងនេះថា ការណ៍ដែលត្រូវធ្វើអាជីវកម្មក្នុងរយៈពេលជាច្រើនឆ្នាំនៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោកអាចជាគ្រោះមហន្តរាយ សម្រាប់ឧស្សាហកម្មសេវាកម្មរបស់ចក្រ ភពអង់គ្លេសដែរឬទេ?
ពេលសួរថា តើការប្រកាន់ខ្ជាប់ទៅនឹងដំណើរការនេះនឹងមិនប៉ះពាល់ដល់សេដ្ឋ កិច្ចរបស់សមាជិកទាំងអស់របស់សហភាព អឺរ៉ុបទេឬ? លោកស្រី Malmstrom បាន ឆ្លើយថា “ពិតជាមាន ប៉ុន្តែការបោះឆ្នោតបានបង្ហាញច្បាស់ណាស់ទៅហើយ”។
លោកស្រី មានអារម្មណ៍ក្រៀមក្រំនៅពេលចក្រភពអង់គ្លេសបានការពារគោលការណ៍ពាណិជ្ជកម្មសេរីរបស់ខ្លួនខណៈចាក ចេញពីសហភាពអឺរ៉ុប។
បញ្ហាប្រឈមគួរឲ្យភ័យខ្លាចនៅក្រោមច្បាប់សហភាពអឺរ៉ុបក្រុមនេះមិនអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែក ជាមួយសមាជិកណាម្នាក់របស់ខ្លួនឡើយ ដូច្នេះទើបស្នងការពាណិជ្ជកម្មរូបនេះទទូចឲ្យចក្រភពអង់គ្លេសចាកចេញជាមុនសិន។
វាក៏ប្រឆាំងនឹងច្បាប់សហភាពអឺរ៉ុបផងដែរសម្រាប់សមាជិកមួយចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់ជាមួយ អ្នកខាងក្រៅដែលមានន័យថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមធ្វើកិច្ចការនេះបានទេរហូតក្រោយខ្លួនបានចាកចេញពីសហភាពអឺរ៉ុបសិន។
ពិនិត្យឲ្យច្បាស់ទៅច្បាប់ទាំងនេះមានន័យថា ចក្រភពអង់គ្លេសមិនអាចចរចា ពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់រហូតដល់ទៅ ២ឆ្នាំដែលជាបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាច មួយសម្រាប់នាយករដ្ឋមន្រ្តីណាដែលព្យាយាមនាំអង់គ្លេសចាកចេញ។
មន្រ្តីសហភាពអឺរ៉ុបនិយាយថា ជម្រើសរបស់អង់គ្លេសក្នុងពេលឆាប់ៗខាងមុខនេះនឹងកែសម្រួលខ្លួនឯងទៅក្នុងកិច្ចព្រមព្រៀង មួយដូចប្រទេសន័រវេស ដែលរក្សាអង់គ្លេស នៅក្នុងទីផ្សារតែមួយដែលអនុវត្តតាមច្បាប់ និងបទបញ្ញត្តិរបស់សហភាពអឺរ៉ុបឬក៏មានកិច្ចព្រមព្រៀងជា “ប្រទេសទីបី” ដូចកាណា ដាដែរ។
ពួកគេឯកភាពគ្នាថា ដោយសារអាជីវ កម្មអង់គ្លេសអនុវត្តតាមច្បាប់ និងបទបញ្ញត្តិ របស់សហភាពអឺរ៉ុបរួចហើយ ការជ្រើសរើស នៅក្នុងទីផ្សារតែមួយគឺចំណាយពេល “លឿនបន្តិច” ជាងការចរចាកិច្ចព្រមព្រៀង មួយដូចកាណាដា។
ពួកគេបានព្រមានថា ប៉ុន្តែសូម្បីតែកិច្ចព្រមព្រៀងចូលក្នុងទីផ្សារតែមួយដូចន័រវេស ក៏អាចចំណាយពេលចរចាអស់ជាច្រើនឆ្នាំ ដែរដោយទុកឲ្យចក្រភពអង់គ្លេសធ្វើពាណិជ្ជកម្មតាមលក្ខខណ្ឌរបស់អង្គការពាណិជ្ជ កម្មពិភពលោកនៅក្នុងពេលនេះសិន៕
ប្រែសម្រួល៖ ម៉ែវ សាធី