ខេត្តស្វាយរៀង៖ អ្នកធ្វើដំណើរឆ្លងកាត់ ជុំវិញផ្សារវាលយន្តបានធ្វើការរិះគន់ទៅលើ លោកស្រីប្រធានផ្សារដែលបណ្ដែតបណ្ដោយអោយ ក្រុមអាជីវករលក់ដូរនាំគ្នាយកអីវ៉ាន់ចាប់ហួយនិងបន្លែត្រីសាច់ចំណីអាហារ មកលក់ពេញលើដងផ្លូវព្រមទាំងយកផ្លូវធ្វើជាកន្លែងផ្ញើរកង់ម៉ូតូយ៉ាងអាណាធិបតេយ្យបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងពិបាកការធ្វើដំណើរយ៉ាងខ្លាំង។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៩សីហា២០១៥នៅផ្សារវាលយន្តភូមិវាលយន្តសង្កាត់–ក្រុងស្វាយរៀង ។
ប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការ ចូលទៅក្នុងផ្សារវាលយន្តដើម្បីទិញអីវ៉ាន់មានការរអ៊ូរទាំងនិងរិះគន់អ្នកគ្រប់គ្រងផ្សារបណ្តោយឲ្យអាជីវករយកអីវ៉ាន់បន្លែត្រីសាច់ មកដាក់លក់លើដងផ្លូវនឹងដើរប្រមូលប្រាក់ពីអាជីវករ ធ្វើមានបានមិនខ្វល់ពីផល់បះពាល់សណ្តាប់ធ្នាប់សាធារណៈឡើយ ។
ទាក់ទិនករណីខាងលើនេះមន្រ្តីសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថាលោកអភិបាលក្រុងស្វាយរៀងបានដាក់បញ្ជារឲ្យលោកអធិការនគរបាលក្រុងដឹកនាំកម្លាំងចុះទៅរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារវាលយន្តដែរ ក៏ប៉ុន្តែពេលក្រុមសមត្ថកិច្ចចាកចេញត្រឡប់ទៅវិញក្រុមអាជីវករនាំគ្នាលើកអីវ៉ាន់បន្លែត្រីសាច់មកលក់តាមផ្លូវថ្នល់ដដែល អិញ្ចឹងនេះគឺមកពីរអ្នកគ្រប់គ្រងផ្សារមិនព្រមរៀបចំកន្លែងទីតាំងដាក់លក់ឲ្យបានត្រឹមត្រូវ បណ្តែតបណ្តោយឲ្យអ្នកលក់និងអ្នកផ្ញើកង់ម៉ូតូយកថ្នល់ធ្វើជាកន្លែងប្រកបមុខរបរបង្កភាពអាណាធិបតេយ្យហើយមិនខ្វល់ផលលំបាកពីអ្នកធ្វើដំណើរឆ្លងកាត់ដោយគិតតែពីដើរប្រមូលប្រាក់ភាស៊ីមួយមុខតែប៉ុណ្ណោះ។
ទាក់ទិនករណីខាងលើនេះដែរនគរវត្តមិនអាចរកការបំភ្លឺពីលោកស្រីប្រធានផ្សារវាលយន្តបានទេកាលពីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០១៥នេះព្រោះគ្មានលេខទូរសព្ទ័ ៕
...
ដោយ៖ សុថាន