នៅក្នុងគម្រោងថ្មីអាមេរិកនឹងបញ្ជូនយន្ត ហោះទម្លាក់គ្រាប់ទំនើបបំផុតរបសខ្លួនគឺ B-52 Stratofortress និង B 1B Lancer ទៅឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈទប់ទលនឹងកូរ៉េខាងជើង។
នៅក្នុងសន្និបាតស្តីពីសន្តិសុខអាមេរិកនិងកូរ៉េខាងត្បូងនៅទីក្រុងវ៉ាស៊ីនតោនរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបាន ពិភាក្សាពីគម្រោងដាក់ពង្រាយអាវុធបន្ថែម ដើម្បីទប់ទល់និងការគំរាមកំហែងរបស់កូរ៉េ ខាងជើង។ នៅក្នុងគម្រោងនោះអាមេរិក និងបញ្ជូនយន្តហោះទម្លាក់គ្រាប់ទំនើបបំផុត របស់ខ្លួន B-52 និង B-1B ទៅកាន់កូរ៉េខាង ជើង។
ដើម្បីទប់ទលនិងការគំរាមកំហែងកាន់តែខ្លាំងឡើងដោយកាំជ្រួចមីស៊ីលនិងគ្រាប់ បែកបរមាណូពីកូរ៉េខាងជើង រដ្ឋមន្ត្រីការ ពារជាតិអាមេរិកលោក Ashton Carter និងសមភាគីកូរ៉េខាងត្បូង Han Min Koo បានសម្រេចបញ្ជូនអាវុធទំនើបៗបន្ថែមទៅ កាន់កូរ៉េខាងត្បូង។
ភាគីទាំងពីរក៏បានលើកឡើងពីគម្រោង បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនាវាមុជទឹកដើរដោយថាមពលបរមាណូទៅកាន់ កូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពធ្វើ សង្គ្រាមរបស់កម្លាំងទាហានអាមេរិកនៅទីនោះ។ ក្រៅពីនេះក៏បានលើកឡើងពីគម្រោង ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅកូរ៉េខាងត្បូងដូចការព្រមព្រៀង តែមិនបញ្ជាក់ពេលវេលាច្បាស់លាស់នោះឡើយ។
ការសម្រេចបន្ថែមអាវុធខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីល Mussudan ជាថ្មី តែមិនទទួលបានជោគជ័យនោះ ឡើយ។ ជាមួយគ្នានោះក្រុមអ្នកប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែនកូរ៉េខាងត្បូងបាន បង្ហោះប៉េងប៉ោងនាំខិត្តប័ណ្ណជាង៣សែនសន្លឹកហោះចូលទៅកាន់កូរ៉េខាងជើង៕
ប្រែសម្រួល៖ ម៉ែវ សាធី