តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ មាជ​ សុវណ្ណារ៉ា​

ចែករំលែក៖

ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកព័ត៌មាន ត្រូវបានតុលាការកំពូលសម្រេចនៅព្រឹកថ្ងៃទី២៦ ខែតុលា នេះ បដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ស្នើសុំចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ ។

ការសម្រេចនេះធ្វើឡើងដោយកំបាំងមុខលោក មាជ សុវណ្ណារ៉ា ដោយសារលោកមាជ សុវណ្ណារ៉ា ស្នើសុំមកតុលាការកំពូល មិនចូលរួមការស្តាប់សាលដីកា ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី សម្រេចបែបនេះ ដោយសំអាងថា សំណុំរឿងលោក មាជ សុវណ្ណារ៉ា បានធ្លាក់ដល់រឿងអង្គសេចក្តីរួចហើយ ណាមួយលោកមាជ សុវណ្ណារ៉ា ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស២០រួចហើយដែរ ។ ដូច្នេះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំបណ្តោះអាសន្ន ជារឿងត្រឹមត្រូវ ។

លោក ជូង ជូងី មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ការសម្រេចរបស់តុលាការកំពូល ជារឿងមិនត្រឹមត្រូវ ព្រោះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស មុនពេលតុលាការផ្តន្ទាទោស ។ ទោះបីយ៉ាងណា លោកមេធាវីជូង ជូងី នឹងពិភាក្សាជាមួយកូនក្ដី ដើម្បីធ្វើយ៉ាងណាទៀតចំពោះករណីនេះ ។

គួររំលឹកថា លោក មាជ សុវណ្ណារ៉ា ជាប់ចោទពីបទ ” ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម ” ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ៕

image image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print