ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីភ្ញៀវទេសចរបានសម្រេច កាលពីវេលាម៉ោងជាង២យប់រំលងអធ្រាត្រថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅតាមឆ្នេរសមុទ្រ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះទី១.ឈ្មោះ ផល ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត (ជាអ្នកឆក់) ទី២.ឈ្មោះ មាស សៀងម៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត (បក្ខពួក) ទី៣.ឈ្មោះ វង់ រាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត (បក្ខពួក) និងទី៤.ឈ្មោះ ញឹម ប៊ុនថេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត (បក្ខពួក) ជនសង្ស័យទាំង៤នាក់ខាងលើ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃម៉ាក I-Phone 6 ១គ្រឿង (ជារបស់ជនរងគ្រោះ), ម៉ូតូចំនួន២គ្រឿងម៉ាកវេវ និងហុងដាឌ្រី សេ១២៥ គឺជាមធ្យោបាយធ្វើសកម្មភាព លួច ឆក់) ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តនីតិវិធីច្បាប់ ៕
...
ដោយ៖ ឆ្លាម សមុទ្រ