ខេត្តស្វាយរៀង៖ នគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រួមនឹងរដ្ឋបាលក្រុងបា វិត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានចាត់ វិធានការណ៍ក្តៅ ដោយបានបញ្ជូនជនជាតិវៀតណាម ដែលបានចូលមកធ្វើការ និងស្នាក់នៅក្នុងផ្ទះ សំណាក់ និងកន្លែងកំសាន្តផ្សេងៗនៅក្រុងបាវិតខេត្តស្វាយរៀង ។
សមត្ងកិច្ចបានអោយដឹងថា ជនជាតិវៀតណាមដែលត្រូវធ្វើការបណ្តេញចេញពីប្រទេសកម្ពុជានាពេលនេះគឺមាន ចំនួន២៨នាក់ក្នុងនោះស្រីចំនួន១៣នាក់សុទ្ធសឹងជា អន្តោរប្រវេសន៍ខុសច្បាប់ដែលពួកគាត់បានចូលមក ធ្វើការនិងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយ ខុសច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពបន្តទៀតថា ការដោយមានបទបញ្ជាផ្ទាល់ពី លោកនាយឧត្តម សេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យកំលាំងសមត្ថកិច្ច ផ្នែកអន្តោប្រវេសន៍ទាំងអស់ ត្រូវរឹតបន្តឹងចំពោះការចូលមកធ្វើការ និងស្នាក់នៅរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយឱ្យជនបរទេសទាំងនោះត្រូវតែគោរពច្បាប់អន្តោប្រវេសន៍ របស់កម្ពុជាជាដាច់ខាត បើជនបរទេសពុំមានឯកសារផ្សេងៗ ដែលមានការពាក់ព័ន្ធដើម្បីមកធ្វើការ ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺត្រូវចាប់បញ្ជូនឬបណ្តេញជនបរទេស ដែលគ្មានច្បាប់ទាំងនោះឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីរៀបចំបំពេញ សំណុំឯកសារផ្សេងៗ បានត្រឹមត្រូវតាមច្បាប់កំណត់ ។ ដោយឡែក ជនបរទេសអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ទាំង២៨នាក់ ដែលត្រូវបណ្តេញចេញទៅប្រទេសកំណើតនាពេលនេះ គឺសមត្ថកិច្ច បានហៅយកមកអប់រំធ្វើកិច្ចសន្យា និងបញ្ជូនចេញតែប៉ុណ្ណោះ មិនបានយកទោសពៃរ៍នោះទេ តែបើមានអ្នក ដដែលៗមិនរាងចាលទេ នោះគឺសមត្ថកិច្ចនឹង ចាត់ការការទៅតាមផ្លូវច្បាប់ អាចប្រឈមនឹងការជាប់ពន្ធនាគារពី៣ខែទៅ៦ខែ តាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជាជាក់ជាពុំខានឡើយ ។
លោកលឹ ម សៀងហេង អភិបាលរងក្រុងបាវិតបានឲ្យដឹងថា ចំពោះការចុះធ្វើការងាររដ្ឋបាលនៅ តាមផ្ទះសំណាក់ មណ្ឌលកំសាន្តផ្សេងៗ និងតាមកន្លែងធ្វើការ គឺរដ្ឋបាលក្រុងបាវិតតែងចុះធ្វើជាប្រចាំ ដើម្បីឱ្យដឹងច្បាស់ពីចំនួនជនបរទេស ដែលចូលមកធ្វើការ ឬស្នាក់នៅរកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រក្រុងបាវិតបានត្រឹមត្រូវដើម្បីរកឱ្យ ឃើញនូវជនបរទេសណាមានច្បាប់ ហើយជនបរទសណាគ្មានច្បាប់ ងាយស្រួលក្នុងការគ្រប់គ្រងជន បរទសទាំងនោះ ហើយប្រសិនបើមានបទល្មើសអ្វី កើតឡើង ក៏អាចក្តាប់បាននូវមុខសញ្ញាជន ល្មើសផងដែរ ៕
ដោយ៖ យឹម សុថាន