ផ្ទះប្រជាពលរដ្ឋនៅឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹងចំនួន៩ខ្នងដួលរលំនិងប៉ើងដំបូលដោយសារខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋរស់នៅភូមិសាលាតាព្រហ្ម ឃុំបឹង ខ្យាង ស្រុកកណ្តាលស្ទឹង ចំនួន០៩ខ្នងបាន រងការខូចខាតយ៉ាងដំណំ ដោយសារខ្យល់កន្ត្រាក់បោកបក់វាយប្រហារបណ្តាលឲ្យ ដួលរលំនិងប៉ើងដំបូល កាលពីវេលាម៉ោង ១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅវេលារំលងអធ្រាត្រឈាន ចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ភូមិសាស្ត្រឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មានភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់ កន្ត្រាក់បោកបក់យ៉ាងខ្លាំង ទើបបណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋដួលរលំនិងប៉ើង ដំបូល តែមិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសឬបាត់បង់ជីវិតនោះទេ ។

ប្រភពដដែលបានបន្តទៀតថា ម្ចាស់ ផ្ទះដែលទទួលរងការខូចខាតមាន៧គ្រួសារ ទី១-ឈ្មោះ ម៉ែន មុំ ទី២-ឈ្មោះ លាន ឃឿន ទី៣-ឈ្មោះ មឿន ស៊ីមន ទី៤-ឈ្មោះ ផូ រៀម ទី៥-ឈ្មោះ ផូ ប៊ន ទី៦-ឈ្មោះ ហេង មឹង និងទី៧-ឈ្មោះ វង់ វុទ្ធី ។ ទាំង៧គ្រួសារ រស់នៅក្នុងភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ៕

kandal-3 kandal-2 kandal-4 kandal-1 kandal-7 kandal-8 kandal-5 kandal-6

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print