រថយន្តកាមរីបើកថយក្រោយកិនក្មេងកំពុងដេកតាមចញ្ចើមផ្លូវបណ្តាលអោយងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ ក្មេងម្នាក់បានរងរបួសបែកមាត់ហូឈាមស្រោចខ្លួនខណះរូបគេបានដេកនៅចិញ្ចើមផ្លូវចំណុចផ្ទះអ្នកភូមិ និងក្រោយរថយន្តកាមរី ក៏ត្រូវរថយន្តបើកកិនដោយម្ចាស់មិនបានប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ ហើយបើកគេចខ្លួនបាត់។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ១០Eo តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រជាពលរដ្ឋដែលនៅក្បែរបានអោយដឹងថា ជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញក្មេងប្រុសម្នាក់ដែលជាជនរងគ្រោះតែងតែមកដេកនៅទីនោះរាល់យប់ដោយគេគ្មានផ្ទះសម្បែង។
សាក្សីដដែលបានបន្តថា រហូតមកថ្ងៃកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខមកឈប់នៅចំណុចមុខផ្ទះខាងលើដែលជាកន្លែងដេករបស់ក្មេងរងគ្រោះនោះ។ បន្ទាប់មកក្មេងនោះក៏បានទៅដេកខាងក្រោយរថយន្ត លុះមកដល់វេលាកើតហេតុម្ចាស់រថយន្តក៏បានមកបើករថយន្តចេញដោយមិនបានមើលគ្រប់ជ្រុងជ្រោយនៃរថយន្តទើបមិនឃើញក្មេងនោះហើយបានកិនបណ្តាលអោយរងរបួសបែកមាត់ហូរឈាមស្រោចលើខ្លួន រួចបើកគេចខ្លួនបាត់។
ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យដើម្បីព្យាបាល៕

image image image

...

ដោយ៖ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print