រថយន្តប៉ែន​បុកគ្នាកៀបតៃកុងជាប់ក្នុងកាប៊ីនគួរអោយរន្ធត់

ចែករំលែក៖

ភ្នំពេញ៖រថយន្តបែនមួយគ្រឿង បោះពួយល្បឿនលឿនវ៉ាជែងជ្រុលចង្កូតជ្រុលទៅបុករថយន្តបែនមួយគ្រឿងទៀត បើកច្រាសទិស យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់របួសជើងគៀបជាប់ក្នុងកាបី៊ន ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចទៅបាត់កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះ គៀបជាប់ក្នុងកាប៊ីនឈ្មោះ ប៊ី ឃុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ បើកបររថយន្ត បែន កង់៦ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3553 ដឹកថ្មពេញរថយន្តមានទីលំនៅភូមិស្លែង ឃុំរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀត ជាព្រូរថយន្ត មានឈ្មោះ ជិន ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ ឃុំជាមួយគ្នា មិនមានរបួស ។ ចំណែករថយន្តមួយគ្រឿងទៀត ប្នខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

image image

...

ដោយ៖តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print