កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាមេរា៉ពីជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះមូ៉តូ១គ្រឿងមា៉កNEXក៏បានធ្វើសកម្មភាពឆក់កាមេរា៉ពីស្រ្តីជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ភ្លាមៗនោះក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌ៧មករាចាប់ឃាត់ខ្លួនតែមង្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៦នៅចំណុចមុខសូរិយាម៉ល ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ វ៉ាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី២ឈ្មោះ សុខ ជីវ៉ា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ។

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌ៧មករាកំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះមូ៉តូ១គ្រឿងមា៉កNEXពណ៌ក្រហមលាយសពាក់ស្លាកលេខស្វាយរៀង1O.3673ក៏បានធ្វើសកម្មភាពឆក់កាមេរា៉ពីស្រ្តីជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ភ្លាមៗនោះក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌ៧មករាដេញតាមពីក្រោយរហូតដល់នៅចំណុចស្តុបអូតែលស ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី៕

image image image image

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print