ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងអាងហែល មេគង្គវីយូថោវើ តែទឹកខុនដូរចង់លាក់បាំងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានលួចចូលទៅហែលទឹកលេងក្នុងអាងហែលទឹកខុនដូរ មេគង្គវីយូថោវើ លង់ស្លាប់យ៉ាង
អាណោចអាធ័ម ខណៈស្លាប់ហើយបញ្ជូនសពចេញមកពេទ្យកាលម៉ែតយកលេសថាដឹកយកមកសង្គ្រោះ ។

ករណីលង់ទឹកស្លាប់នេះបានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងខុនដូរមេង្គវីយូថោវើ ផ្លូវវត្តចាស់ ក្រុម៥ ភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះសារិន សុវណ្ណមករា អាយុ៩ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

សពត្រូវបានតម្កល់ទុកនៅក្នុងសាលតំកល់សពមន្ទីរពេទ្យកាលម៉ែតនៅឡើងរងចាំសមត្ថកិច្ចជំនាញធ្វើកោសលវិច័យ ចំណែកខាងម្ចាស់ខុនដូរបានសម្រួលចេញលុយឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

image2 image1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print