ម្តាយគង់ វង្សយ៉ាងទី ទម្លាយរឿងកូនស្រីជិះឡានបង់រំលួស(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង គង់ វង្សយ៉ាងទី បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈក្រឡេកមើលមិនដាក់ភ្នែកក្រោយនាងជិះឡានទំនើបថ្មីមួយគ្រឿងទៅចូលរួមពិធីក្រុងពាលីថតខ្សែភាពយន្តថ្មីកាលពីពេលកន្លងទៅ។ ទោះជាយ៉ាងណារថយន្តទំនើបដែលនាងជិះរួមដំណើរជាមួយម្តាយនេះគឺជារថយន្តបង់រំលួសនោះទេ។

ការប្រើប្រាស់របស់ទំនើបៗបានក្លាយជារឿងពេញនិយមសម្រាប់មនុស្សបច្ចុប្បន្ន ពិសេសក្នុងចង្កោមអ្នកសិល្បៈ ។ ទោះជាយ៉ាងណាសម្ភារមួយចំនួនដែលពួកគេទិញប្រើប្រាស់មិនប្រាកដថា យកប្រាក់សុទ្ធទៅទិញនោះទេជាក់ស្តែងដូចជារថយន្តទំនើបម៉ាកLexus 470ថ្មីសន្លាងដែលតារាសម្តែងស្រីគង់ វង្សយ៉ាទីកំពុងជិះនោះគឺជារថយន្តដែលនាងបង់រំលួបនោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ហាស់ ចរិយាដែលជាម្តាយរបស់នាងបង្ហើបប្រាប់។

អ្នកស្រីបញ្ជាក់ថា រថយន្តថ្មីដែលទើបនឹងជិះបានជាងមួយខែនេះគឺជារថយន្តបង់រំលួសដែលមានទឹកប្រាក់សុទ្ធទៅទិញមិនដល់៥០ភាគរយផង។ អ្នកស្រីបញ្ជាក់ថា រថយន្តនេះតម្លៃជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិកទេ ដែលក្នុងមួយខែៗកូនអ្នកស្រីត្រូវបង់ទៅក្រុមហ៊ុនប្រមាណជាងប្រាំរយដុល្លារអាមេរិក។ ការបញ្ជាក់នេះធ្វើឡើងព្រោះអ្នកស្រីមិនចង់ឲ្យមានការលើកឡើងថា កូនអ្នកស្រីមានអ្នកទិញរថយន្តឲ្យ។ អ្នកស្រីបញ្ជាក់ថា រថយន្តដែលនាងជិះលើកមុនគឺរថយន្តLexus 300ដែលជិះស្ទើរលែងទៅមុខហើយ ហើយដោយសារត្រូវទៅខេត្តឆ្ងាយៗទើបអ្នកស្រីនិងកូនស្រីសម្រេចដូររថយន្តចាស់ចោលខ្លាចមានបញ្ហាតាមផ្លូវ។ អ្នកស្រីបញ្ជាក់ថា មុនពេលសម្រេចចិត្តយករថយន្តនេះកូនអ្នកស្រីទទួលបានការណែនាំច្រើនពីអ្នកសិល្បៈដូចគ្នាផងដែរ។ អ្នកស្រីបន្តថា ដោយសារការងារសិល្បៈមួយរយៈពេលចុងក្រោយនេះមានការរីកចម្រើនខ្លាំងទើបអ្នកស្រី និងកូនសម្រេចចិត្តទិញរថយន្តថ្មីដោយការបង់រំលួស ហើយការងារផ្លូវឆ្ងាយដែលត្រូវការរថយន្តដែលធន់។

អ្នកស្រីលើកឡើងដែរថា កន្លងមកមិនទាន់នឹងដូរឡានថ្មីផងចេះតែមានពាក្យថា អ្នកនេះទិញឲ្យអ្នកនោះទិញឲ្យទើបពិបាកនិយាយហើយមិនចង់ដោះដូរអីច្រើន។ អ្នកស្រីថា កូនអ្នកស្រីចូលសិល្បៈជាង៦ឆ្នាំហើយក៏សមល្បមនឹងអាចរករថយន្តថ្មីសមរម្យជិះនឹងគេបានដែរ ហើយក្នុងចង្កោមសិល្បៈដូចដឹងស្រាប់ហើយពេលជិះរថយន្តចាស់គេមើលងាយ ហើយបើទិញរថយន្តថ្មីច្បាស់ជាគេទិញឲ្យហើយដែលតាមពិតមួយថ្ងៃៗគ្មានពេលសម្រាកដើម្បីជួយខ្លួនឯង និងគ្រួសារនោះ។

ទោះជាយ៉ាងណាអ្នកស្រីមិនបានបង្ហាញក្តីបារម្ភក្នុងការបង់រំលួសរថយន្តថ្មីនេះទេ ព្រោះតែការងារសិល្បៈរបស់ យ៉ាទីក៏មានច្រើនគួរសមដែលអាចទូទាត់ទាន់ពេលវេលាបាន។ អ្នកស្រីរំពឹងដែរថា រថយន្តថ្មីនេះក៏នឹងនាំមកនូវលាភសំណាងសម្រាប់កូនអ្នកស្រីផងដែរព្រោះបច្ចុប្បន្ននាងកំពុងទទួលបានការងារសម្តែង និងជាពិធីការិនីជាច្រើនទៀតបន្តបន្ទាប់៕

img_3650 img_3649 img_3684 img_3658 img_3694

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print