ខេត្តរតនគិរី៖ វេទិកា ស្តីពី ករណីអំពើហិង្សាក្នុងគ្រួសារនិងការចាប់រំលោភសេពសន្ថវៈ ត្រូវបានមន្ទីរកិច្ចការនារីខេត្តរតនគិរីប្រារព្វធ្វើឡើងនៅសាលប្រជុំមន្ទីរ កាលពីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦នេះ។
អង្អវេទិកាមានការអញ្ជើញចូលរួមជាវាក្មិន ពីសំណាក់លោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ជ័យ មាលា អនុសាលាដំបូងខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលបន្ទុកយ៉េនឌ័រ និងលោកវរសេនីយ៍ឯក ទិត្យ សាខឿន ស្នងការរងអនុប្រធាននគរបាលកណ្តាលយុត្តិធម៌ សមាជិក សមាជីការក្នុងអង្អវេទិការខាងលើរួមមាន លោក លោកស្រីជាអភិបាលរងក្រុងស្រុកទាំង៩ ប្រធានការិយាល័យកិច្ចការនារីតាមបណ្តាក្រុងស្រុក ប្អូនៗ យុវជនស្មគ្រ័ចិត្តកាកបាទក្រហម ប្អូនៗ កាយរិទ្ធិ និងសិស្ស និស្សិតសរុបប្រមាណជាង៦០នាក់។
លោកស្រី ចក់ មើល មានប្រសាសថា វេទិកា ស្តីពី ករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវៈ ក្រោមការឧបត្ថម្ពថវិកាដោយគម្រោង ផ.អ.ឧ.ខ។ វេទិកានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ និងឲ្យអ្នកចូលរួមទាំងអស់យល់ដឹងពីនិតិវិធីក្នុងការជួយជនរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវៈដើម្បីជាបទពិសោធន៍សម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម ជាពិសេសប្អូនៗដែលជាទំពាំងស្នងឫស្សី របស់គ្រួសារ និងសង្គមជាតិ។
លោកស្រី ប្រធានមន្ទីរក៏បានសំណូមពរ ដល់អ្នកចូលរួម សូមលើកឡើងសំនួរឲ្យចំប្រធានបទដើម្បីងាយស្រួលដល់វាក្មិន ធ្វើការពន្យល់និងបកស្រាយជូន។
មានសំនួរជាច្រើនចោទសួរវាក្មិនទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារនិងការរំលោភសេពសន្ថវៈ នឹងការដាក់ទោសទៅលើជនប្រព្រឹត្តបទល្មើសជាដើម ត្រូវបានលោកស្រី ជ័យ មាលា អនុប្រធានសាលាដំបូងខេត្ត ធ្វើការបកស្រាយតាមស្មារតីនិងខ្លឹមសារនៃច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងច្បាប់ក្រមព្រហ្មទណ្ឌតាមជំពូកមាត្រានីមួយៗ ជូនម្ចាស់សំនួរ។
លោកស្រីលើកឡើងថា អំពើហិង្សាក្នុងគ្រួសារក្នុងច្បាប់ចែងថា មាន៣ចំណុច ទី១ អំពើហិង្សាលើរាងកាយ អំពើហិង្សាផ្លូវចិត្ត និងអំពើហិង្សាផ្នែកហិរញ្ញវត្ថុ ក្នុងទម្រុងអំពើហិង្សាទាំង៣ ជនប្រព្រឹត្តបទល្មើសត្រូវមានមានទោសទៅតាមច្បាប់ព្រហ្មទណ្ឌ ឬច្បាប់រដ្ឋប្បវេណី បើសិនជាតុលាការរកឃើញកំហុសពិតប្រាកដ។
ចំពោះការចាប់រំលោភសេពសន្ថវៈ ទោះជនល្មើសប្រើប្រាស់រូបភាពណាក៏ដោយ តាមច្បាប់គឺត្រូវមានទោសព្រហ្មទណ្ឌ ទោះបីភាគីសងខាងសម្រុបសម្រួលគ្នាក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មិនអាចពន្លត់បណ្តឹងអាជ្ញារបស់តុលាការបានឡើយ ៕
...
ដោយ៖ វុទ្ធឦសាន