ភាគីថៃស្នើកម្ពុជាស្រាវជ្រាវរកជនជាតិថៃ៣នាក់ប្រមាថស្តេចថៃបញ្ជូនឲ្យថៃ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនជនជាតិថៃ៣នាក់ត្រឡប់ទៅប្រទេសថៃវិញដែលអាជ្ញាធរថៃ ចាត់ទុកថាជនទាំង៣នាក់នោះប្រមាថព្រះចេស្ដាមហាក្សត្រថៃ ។

មេប៉ូលិសជាតិថៃលោក ចាក់ធីប ចៃ ចិន្ដា (Chakthip Chaijinda) ត្រូវបាន កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីថា ប៉ូលិសថៃកំពុងធ្វើកិច្ចការជាមួយប៉ូលិសអន្តរជាតិឲ្យចាត់វិធានការច្បាប់ ចំពោះអ្នកប្រមាថព្រះចេស្ដាមហាក្សត្រ ហើយកំពុងជ្រកកោននៅឯបរទេស ។

ប៉ូលិសថៃកំពុងស្វែងរកជនសង្ស័យ ប្រមាថព្រះចេស្ដាមហាក្សត្រចំនួន១៩នាក់ ដែលកំពុងរត់ទៅជ្រកកោននៅឯប្រទេសក្រៅចំនួន៧ក្នុងនោះក៏មានប្រទេសកម្ពុជា មួយផងដែរ ។

ជនដែលប៉ូលិសថៃកំពុងតាមរកឲ្យ បញ្ជូនទៅប្រទេសថៃវិញនោះគឺអ្នកដែលសរសេរប្រមាថព្រះចេស្ដាមហាក្សត្រ ហើយ បង្ហោះតាមអុីនធើណេតពីក្រៅប្រទេស ដែលជាបទល្មើសមានចែងក្នុងមាត្រា ១១២នៃច្បាប់ព្រហ្មទណ្ឌថៃ ។ រីឯអាជ្ញាធរ កម្ពុជាកំពុងសិក្សានិងស្រាវជ្រាវចំពោះជនជាតិថៃ៣នាក់ដែលបានជេរប្រមាថព្រះ មហាក្សត្រថៃដើម្បីធ្វើបត្យាប័នទៅឲ្យ អាជ្ញាធរថៃវិញស្របតាមសំណើរបស់រាជ រដ្ឋាភិបាលថៃកាលពីកន្លងទៅថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីលោក ជុំ សុន្ទរី អ្នក នាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពី កិច្ចជំនួបរវាងលោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិជាមួយឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការងារផ្នែកអាស៊ីខាងកើត និង អាស៊ីប៉ាស៊ីហ្វិក លោក Daniel R. Russel កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ភាគីកម្ពុជាបានទទួលសំណើ របស់រដ្ឋាភិបាលថៃហើយទាក់ទងឲ្យធ្វើ បត្យាប័នជនជាតិថៃចំនួន៣នាក់ដែលបានជេរប្រមាថស្តេចថៃ ភូមិបុល អាឌុលយ៉ាដេត កាលពីពេលកន្លងទៅនោះហើយអាជ្ញាធរក៏កំពុងស្រាវជ្រាវរកពួកគេផងដែរ ។

លោក ជុំ សុន្ទរី បន្តថា យោងតាមកិច្ច ព្រមព្រៀងរវាងកម្ពុជានឹងថៃកាលពីកន្លងទៅទាក់ទងនឹងការចុះអនុស្សរណៈលើបត្យា ប័នអ្នកទោសនោះអាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវរកពួកគេទាំង៣នាក់នោះហើយ។ ប៉ុន្តែលោក ជុំ សុន្ទរី មិនបានបញ្ជាក់ច្បាស់ លាស់ថា ពួកគេទាំង៣នាក់នោះមានឈ្មោះ អ្វីស្រីឬក៏ប្រុសនោះឡើយដោយលោក អះអាងទៀតថាករណីនេះអាជ្ញាធរកំពុងធ្វើការនៅឡើយ ។

សូមរំលឹកថា រាជរដ្ឋាភិបាលថៃបាន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យស្រាវជ្រាវ ជនជាតិថៃ៣នាក់ដែលបានជេរប្រមាថ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ក្រោយពីព្រះអង្គបានទ្រង់សោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយ ការស្នើសុំនេះភាគីកម្ពុជាបានទទួល និង កំពុងស្រាវជ្រាវផងដែរ ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក ជុំ សុន្ទរី ៕

bondith_1-copy

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print