បុរសជាគ្រូបង្រៀនបានស្លាប់ បន្ទាប់ពីបើកម៉ូតូបោះពួយ​បុកគូថរថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានមុខរបរជាគ្រូបង្រៀនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំណាក់អំពិល ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឈួន ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១J-៨១៤១ ។

សាក្សីនិយាយថា នៅមុនពេលកើហេតុគេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញឆ្ពោះទៅព្រះសីហនុ) នៅពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូថថយន្តមិនស្គាល់អត្តសញ្ញាណបើកនៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដោយឡែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង ។ ចំណែកឯរថយន្តបានបើកគេចបាត់ស្រមោល ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នពេលមានភ្លៀងខ្លាំង ។

ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

បុរសម្នាក់មានមុខរបរជាគ្រូបង្រៀនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំណាក់អំពិល ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឈួន ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១J-៨១៤១ ។

សាក្សីនិយាយថា នៅមុនពេលកើហេតុគេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញឆ្ពោះទៅព្រះសីហនុ) នៅពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូថថយន្តមិនស្គាល់អត្តសញ្ញាណបើកនៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដោយឡែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង ។ ចំណែកឯរថយន្តបានបើកគេចបាត់ស្រមោល ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នពេលមានភ្លៀងខ្លាំង ។

ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img_2862 img_2858 img_2861 img_2863

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print