លោក លឹម គានហោ ផ្តល់ថវិកា១ម៉ឺនដុល្លារ ដល់សហគមន៍កសិករ កុយម៉ែង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យតម្លើងម៉ាសុីនបូមទឹក ០២ គ្រឿង នៅចំណុចឃុំកុយម៉ែង ដើម្បីបូមទឹកចេញ ហើយបំផុសឲ្យបងប្អូនប្រជាកសិករនៅតំបន់នោះ ចាប់ផ្តើមបង្កបង្កើនផលស្រូវប្រាំង ។

សូមបញ្ជាក់ជូនថា ដីស្រែនៅឃុំកុយម៉ែង ជាតំបន់ទំនាប ប្រមូលទឹកពីតំបន់ផ្សេងៗ ហើយរហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូ ទើបទឹកស្រកផុត និងអាចចាប់ផ្តើមធ្វើស្រែប្រាំងបាន ។ ការធ្វើរបៀបនេះ នាំឲ្យស្រូវប្រឈមនឹងកង្វះខាតទឹករាល់ឆ្នាំ នៅពេលជិតប្រមូលផល ។ ដើម្បីដោះស្រាយការប្រឈមនេះ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ទីរតម្លើងម៉ាសុីនបូមទឹកធុនមធ្យម ចំនួន ០២ គ្រឿង បូមទឹកចេញ ហើយបំផុសប្រជាកសិករឲ្យចាប់ផ្តើមការងារស្រូវប្រាំងប្រដេញទឹក ជំនួសឱ្យការធ្វើតាមទម្លាប់ពីមុនមកវិញ ។ ការប្តូរពេលវេលាក្នុងការដាំដុះរបៀបនេះ ស្រូវបងប្អូនប្រជាកសិករនឹងមិនប្រឈមនឹងកង្វះខាតទឹកនាចុងរដូវ ដូចពេលកន្លងមកឡើយ ។

ក្នុងឱកាសនោះផងដែរ ដោយពិនិត្យឃើញថា ប្រជាកសិករដែលនៅម្ខាងនៃភ្លឺប្រឡាយជួបការលំបាកក្នុងការដឹកជញ្ជូនកសិផល (ព្រោះជាទូទៅភ្លឺប្រឡាយក្រាលគ្រួសក្រហមតែម្ខាង) លោករដ្ឋមន្ត្រី បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ១០.០០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីយកទៅរៀបចំភ្លឺប្រឡាយម្ខាងទៀត ឲ្យក្លាយជាផ្លូវលំក្រាលគ្រួសក្រហម ងាយស្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករ ៕

...

22 23 24 25 26

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print