ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋក៏ដូចអាជីវករលក់ដូរក្នុងផ្សារអូឫស្សី នៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ គណៈកម្មការផ្សារអូរឫស្សី ដែលដឹកនាំដោយលោក ឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារ អូរឫស្សីបានសហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ចុះប្រមូលជនអនាថា និង អ្នកប្រើប្រាស់សារធាតុញៀន សរុបបានចំនួន៣នាក់( ប្រុស៣នាក់ ) ក្នុងនោះជនអនាថា២នាក់ និងក្មេងជក់ថ្នាំញៀនម្នាក់)លអ្នកទាំងនេះមកស្នាក់នៅតាមសំយាបតូបលក់ដូរបង្កភាពអនាធិបតេយ្យស្ទើររាល់ថ្ងៃ។
លោក ឡេង គឹមស្រុង បានមានប្រសាសន៍ថា ក្មេងអនាថាទាំងនេះកន្លងមកតែងមកបង្កភាពអនាធិបតេយ្យ ដើរសុំទាន និងជ្រកតាមតូបលក់ដូររំខានដល់អាជីវករខ្លាំងណាស់ ដូច្នេះហើយទើបកម្លាំងសន្តិសុខផ្សារអូរឫស្សីសហការជាមួយកម្លាំងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចេញមកប្រមូលយកទៅធ្វើការអប់រំណែនាំរួច បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឱកាសខ្ញុំ ម្នាក់ និង មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ២នាក់ ដើម្បីអប់រំកែលម្អបន្តទៀត ៕
ដោយ៖ ស សម