រយពេល៤ថ្ងៃឃាតកម្មសម្លាប់នារីម្នាក់នៅផ្ទះសំណាក់អូយ៉េស ឃាតកចាប់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ តាមការបញ្ជារបស់លោកជួន សុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើករណីឃាតកម្មសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់យីហោ អូយ៉េស កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈានដល់ការចាប់ខ្លួនឃាតកដៃដល់បានហើយ នៅក្នុងរយៈពេល៤ថ្ងៃប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ឃាតកត្រូវបានចាប់ខ្លួននៅប្លុកបឹងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដែលរវាងជនដៃដល់ នឹងជនរងគ្រោះជាសង្សារនឹងគ្នា ។ ឃាតកមានឈ្មោះ ចាន់ សុភក្រ្ត ដែលនៅលើខ្លួនរបស់ជនដៃដល់ មានសាក់រូបនាគជាប់នឹងខ្លួន ហើយបច្ចុប្បន្នត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការ ដើម្បីសួរនាំបន្តទៅលើករណីខាងលើនេះ ។

បើតាមចម្លើយជនដៃដល់ជាឃាតក បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រវាងខ្លួន នឹងជនរងគ្រោហ បានស្គាល់ និងស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៤ ហើយមូលហេតុឈានដល់ការសម្លាប់ ក៏ព្រោះតែអ្នកទាំងពីរមានទំនាស់នឹងគ្នា ទើបរូបគេច្របាច់កសម្លាប់តែម្តង ។ សូមបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ក៏ដូចជាមហាជននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែតុលា នៅចំណុចផ្ទះសំណាក់យីហោ អូយ៉េស បន្ទប់លេខសេ២០ ជាន់ទី៣ ដែលទីតាំងផ្ទះសំណាក់លេខ១៧ ផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមចម្លើយរបស់សន្តិសុខយាមនៅផ្ទះសំណាក់ខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង៤និង៤០នាទីទៀបភ្លឺ បុរសអាយុប្រហែល៣០ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហម លាយក្រឡាការ៉ូ ខោពណ៌ខ្មៅ ជើងវែង បានមកជួលផ្ទះសំណាក់ដើម្បីដេក ។ លុះមកដល់វេលាម៉ោង៥ ក៏ឃើញនារីជាជនរងគ្រោះ ជិះម៉ូតូឌុបមិនចាំម៉ាក មកឈប់នៅមុខផ្ទះសំណាក់ រួចក៏ដើរឡើងជាន់ទី៣បាត់រហូតតែម្តង ។

សន្តិសុខរូបនេះបានបន្តទៀតថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា អ្នកបោសសម្អាតក៏បានទៅគោះបន្ទប់ដើម្បីសួរភ្ញៀវដែលចូលទៅដេកនោះ ស្រាប់តែមិនឃើញឆ្លើយ និងបានចាក់សោពីខាងក្នង ខ្លួនក៏ចុះមកប្រាប់ថៅកែឲ្យយកសោទៅបើក ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទាំងខ្លួនអាក្រាតកាយ និងមានឈាមប្រឡាក់នៅលើពូកទៀតផង រួចក៏រាយការណ៍ទៅកាន់សមត្ថកិច្ចតែម្តង ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ទង្វើរបស់ឃាតកដែលសម្លាប់ជនរងគ្រោះ គឺមិនខុសពាក្យស្លោកមួយឃ្លាដែលគេតែងតែធ្លាប់ឮឈាមស្រែក ស្បែកហៅ និងសុំឲ្យសមត្ថកិច្ចក៏ដូចជាស្ថាប័នតុលាការដាក់ទោសជនដៃដល់ឲ្យស័ក្តិសមទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្ត ៕

777777

...

ដោយ៖ អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print