ចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួន កាលពីវេលាម៉ោង៣និង៤០នាទីរំលងអធ្រាត្រថ្ងៃទី៣១  ខែតុលា ឆ្នាំ២០១៦ នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦៩  ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន៩កញ្ចប់ និងសម្ភារមួយចំនួនទៀត ។

ជនសង្ស័យមានឈ្មោះ១-ឈ្មោះ លី ស៊ុនវិបុល ហៅស្វិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និង២-ឈ្មោះ លឹម តុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន៩កញ្ចប់ថង់តូច ,ម៉ូតូ១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-8893 និងទូរស័ព្ទដៃ២គ្រឿង ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី២បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការតាមដានមុខសញ្ញាជិត១សប្តាហ៍ លុះដល់រសៀលថ្ងៃទី៣០ ខែតុលា មុខសញ្ញាសង្ស័យបានជិះម៉ូតូក្នុងបំណងយកថ្នាំញៀនមកចែកចាយនៅតំបន់ផ្ទះជួលភូមិដើមចាន់ ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀន៩កញ្ចប់តូច ទើបឈានដល់ការចាប់ខ្លួនទាំង២នាក់និងម៉ូតូ១គ្រឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

img-20161031-wa0006-1 img-20161031-wa0004 img-20161031-wa0005-1

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print