បានពាក់កណ្តាលទី ខាងស្រីឈឺពេកងើបស្លៀកពាក់ចុះក្រោមជួបម្តាយប្តឹងនគរបាលដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនល្មោភកាមម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីជាសង្សារតែមិនបានសម្រេច បានពាក់កណ្តាលទី ហើយត្រូវម្តាយនារីរងគ្រោះមកទាន់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងអញ្ញាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនល្មោភកាមខាងលើឈ្មោះគុយ ហាវ ភេទប្រុស អាយុ១៧ឆ្នាំ មុនរបកម្មករសំណង់ ស្នាក់ផ្ទះលេខA155 ផ្លូវលំ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះទូច មីុ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័បានផឹកសីុនៅផ្ទះរបស់ខ្លួន ខណៈស្រវឹងក៏បានដើរទៅលេងនៅផ្ទះជនរងគ្រោះដែលនៅជិតគ្នា ពេលទៅដល់ក៏បានឃើញជនរងគ្រោះកំពុងលាងចាននៅខាងក្រោយផ្ទះ ជនសង្ស័យក៏បានទៅឈរនិយាយលេងសើចជាមួយនារីរងគ្រោះព្រោះអ្នកទាំង២បានស្រលាញ់គ្នារួចទៅហើយ។

សាក្សីបានបន្តថា បន្ទាប់ពីនារីរងគ្រោះលាងចានរួចក៏ឡើងទៅឡៅតឿដើម្បីយកសំលៀកបំពាក់មកបោក ភ្លាមនោះជនសង្ស័យក៏បានឡើងទៅតាមក្រោយដោយឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបានតែពាក់កណ្តាលដោយសារតែជនរងគ្រោះឈឺប្រដាប់ភេទខ្លាំងពេកក៏រើបម្រះរហូតរួចខ្លួន ហើយបានស្លៀកពាក់ចុះមកក្រោមវិញ។ ពេលនោះម្តាយជនរងគ្រោះឃើញសភាពកូនគាត់ដូចជាស្លន់ស្លោទើបមានការសង្ស័យក៏ឡើងទៅមើលឃើញជនសង្ស័យនៅខាងលើកំពុងស្លៀកសម្លៀកបំពាក់ទើបហៅប្ដីមកឃាត់ជនសង្ស័យនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅដល់ចំណុចកើតហេតុនិងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងធ្វើការសាកសួរ

នៅចំពោះមុខកម្លាំងនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាប្រព្រឹត្តអំពើដូចខាងលើពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលត្រពាំងក្រសាំងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្ត៕

image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print