ប្រធាន​សុខាភិបាល​ប្រតិបត្តិ​ស្រុក​អូរ​រាំង​ឪ​បើករថយន្ត​បុក​ម៉ូតូ​២​គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ យប់​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៩​ និង​១០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ នឹង​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៧១​ នៅ​ចំណុច​ភូមិ​ថ្នល់​បែក​លិច​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​ រថយន្ត​បង្ក​ ម៉ាក​ហា​យ​ឡែ​ន​ឌឺ​ ពណ៌​ខ្មៅ​ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​ ២N១៨៧៣​ អ្នកបើកបរ​ឈ្មោះ​ ហន​ ជី​ន​ហ៊ា​ត​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​ជា​ប្រធាន​សុខាភិបាល​ ស្រុក​អូរ​រាំង​ឪ​ នៅ​ភូមិ​លេខ​៤​កើត​ ឃុំ​អំពិល​តា​ពក​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ បាន​បុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ជិះ​គ្នា​០២​នាក់​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ហ៊ាន​ ចំណាន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​ថ្នល់​ បែក​កើត​ ឃុំ​ស្វាយ​ទាប​ រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​ ណា​រី​ លី​ហ្សា​ ភេទ​ស្រី​ នៅ​ភូមិ​ជាមួយ​គ្នា​រង​របួសស្រាល​ ។​

facer

​ក្រោយ​ពី​បុក​រួច​ អ្នកបើកបរ​រថយន្ដ​ព្យាយាម​បើក​រត់​ហើយ​ បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​សង់​កូរ៉េ​ ពណ៌​ស្លា​ទុំ​ គ្មាន​ស្លាក​លេខ​ ជិ​ញ​គ្នា​២​នាក់​ ហើយ​អ្នកបើកបរ​ឈ្មោះ​ ស្រ៊ុ​ន​ ពិសី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​ សួន​ ម៉ាំង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រង​របួសធ្ងន់​ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​តា​អុង​ ឃុំ​តា​អុង​ ស្រុក​ចំការលើ​ ។​

​ដោយ​មាន​កិច្ចសហការ​គ្នា​បាន​ល្អ​ទើប​ សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​នៅ​ចំណុច​ភូមិ​ខែល​ជ័យ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ហើយ​ជន​បង្ក​ក៏​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​កសាង​និ​តិ​វិធី​ ។​

​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ពេទ្យ​បង្អែក​ ស្រុក​ចំការលើ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ចៃដន្យ​រថយន្ត​ពេទ្យ​បាន​បែក​កង់​ ទាញ​ចង្កូត​ទៅ​បុក​ផ្ទះ​អ្នក​ភូមិ​កំពុង​សម្រាក​ហើយ​បាន​រង​របួស​៤​នាក់​ និង​អ្នក​នៅ​ក្នុង​ រថយន្ត​ពេទ្យ​ចំនួន​២​នាក់​ផ្សេង​ទៀត​ សរុប​ទាំងអស់​ អ្នក​រង​របួស​មាន​ចំនួន​១០​នាក់​ ៕​

soriya2

soriya3

 

face

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print