ប្រទះឃើញមនុស្ស២នាក់ដេកស្លាប់នៅជិតចញ្ចើមផ្លូវ 

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង៥និង៥០នាទីថ្ងៃទី១០.០៨.២០១៥ នគរបាលប៉ុស្តិ៍​រដ្ឋបាល​កំពង់ភ្នំ​បាន​ទទួល​ពត៌មានពីប្រជាពលរដ្ឋនៅ ភូមិកំពង់ពោធិ៍​ ថាមាន​មនុស្ស​ដេកស្លាប់​ចំនួន​២នាក់និងមានម៉ូតូ១គ្រឿងនៅក្រោមចិញ្ចើមថ្នល់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ៥៥និង​៥៦នៅភូមិកំពង់ពោធិ៍ឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាល ។​

IMG_2489.JPG

សមត្ថកិច្ចពិនិត្យដឹងថាៈ ជនរងគ្រោះ​មានឈ្មោះ ១.ឈ្មោះ​ង្វៀង​ យ៉ាំង​ហៃ​ ភេទ​ប្រុស​អាយុ​២២ឆ្នាំជនជាតិវៀតណាម​មានទីលំនៅ​ភូមិ​ស្កូវ​ឃុំ​ពាមរ​ស្រុក​ពាមរក៏​ខេត្ត​ព្រៃ​វែង​(ស្លាប់)  ២.ឈ្មោះ​ង្វៀង​ យ៉ាំង​គីម​ ភេទ​ប្រុស​អាយុ​២២ឆ្នាំជនជាតិវៀតណាម​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។(ស្លាប់)។ពួកគេបើកបរម៉ូតូម៉ាកហុងដាC125សេរី2015ពណ៌ខ្មៅពាក់ស្លាកលេខ ​ភ្នំពេញ​1CW.6943 ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៥០នាទីថ្ងៃទី១០.០៨.២០១៥ ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានទទួលពត៌មានពីប្រជាពលរដ្ឋ​នៅភូមិ​កំពង់ពោធិ៍​ ថាមាន​មនុស្ស​ដេក​ស្លាប់​នៅ​ក្រោម​ចិញ្ចើម​ថ្នល់​ចំនួន​២នាក់ និង១គ្រឿងក្រោយពីទទួលពត៌មាន​ហើយ​កម្លាំង​ប៉ុស្តិ៍​បានចុះ​មកកន្លែកើតហេតុ​ក៏​រាយការណ៍​ជូន​ផ្នែក​ជំនាញ​និង​ពិនិត្យ​ឃើញ​ថា​អ្នក​ទាំង​២នាក់ស្លាប់ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍ដោយខ្លួនឯងបានបើករេមកបុកដើមកាស្យា​ហើយ​ជ្រុល​ទៅបុក​គុល​អំពិលទឹក​នៅ​ក្រោម​ចិញ្ចើម​ថ្នល់ ។​

សាកសព​ជនរងគ្រោះ​ទាំង​២នាក់ត្រូវបានក្រុមគ្រួសារយកទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី​។ បញ្ជាក់​៖អ្នកទាំង២នាក់ដែលមានឈ្មោះខាងលើពិតជាបានចេញ​ពី​ផឹកស្រាផ្ទះ​ឈ្មង្វៀង​ យ៉ាំង​កាំង​នៅភូមិ​ស្កូវ​ឃុំ​ពាមរ​ស្រុក​ពាមរក៍​ខេត្ត​ព្រៃ​វែង​៕

...

ដោយ៖ តុងលែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print