អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរឹបអូសសម្ភារសិប្បកម្ម តុ ទូ បាញ់ថ្នាំ ភាយក្លិនតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ អជ្ញារធរខណ្ឌពោធិ៍សែនជ័យចុះធ្វើការហាមឃាត់ និងរឹបអូសសម្ភារទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម តុ ទូ មួយកន្លែង ដែលជាងបាញ់ថ្នាំ បំភាយ ជះក្លិន ដល់សាធារណជនធ្វើដំណើរឆ្លងកាត់បង្កការប៉ះពាល់ដល់បរិស្ថាន កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ កៅសូរ ច្រកចូលមូលដ្ឋានទ័ពអាកាស ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខាងលើ នៅពេលដែលក្រុមជាងខាត់ឈើបាញ់ថ្នាំម្តងៗ ធ្វើឲ្យធូរលីហុយ ភាយក្លិនថ្នាំស្ទើរទ្រាំលែងបានទៅហើយ ដែលប៉ះពាល់ដល់សុខភាពរាងកាយ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ តែបើម្ចាស់ទីតាំងកែសម្រួលធ្វើយ៉ាងណា ការពារភាពហុយនៃធូរលី ក្លិនដល់សាធារណជន ធ្វើដំណើរឆ្លងកាត់ ឬអ្នកជិតខាង នោះជាការប្រសើរ ។

តាមអាជ្ញាធរបានឲ្យដឹងថា សិប្បកម្ម ធ្វើតុទូខាងលើនេះ ក្រោយពីក្រុមជាងធ្វើខាត់បាញ់ថ្នាំម្តងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត គ្រឿងសង្ហារឹមមួយចំនួន យកមកដាក់នៅលើចិញ្ចើមផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយក្រោយពីមានប្រត្តិកម្មពីបងប្អូនប្រជាពលរដ្ឋ និងមតិរិះគន់ជាសាធារណៈ ទើបនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកាកាប និងមន្រ្តីអាជ្ញាធរសង្កាត់ ចុះទៅហាមឃាត់ និងរឹបអូសសម្ភារមួយចំនួន និងហៅម្ចាស់សិប្បកម្មធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់ គ្រឿងសង្ហារឹម ដែលបង្កឲ្យហុយធូរលី ក្លិនថ្នាំដល់អ្នកដទៃ ៕

image1-1image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print