ទោះបីជាមានទម្រង់លេងមិនសូវល្អនៅអង់គ្លេស Premier Leagueក៏ដោយ ក៏លោក Jose Mourinho និងសមាជិក្រុម បិសាចក្រហមទាំងអស់បានចំណាយពេលវេលាចូលរួមពិធីអាហាពេលល្ងាចនៃកម្មវិធីសប្បុរសធម៌ជាមួយនឹងអង្គការ UNICEF នៅក្នុងទឹកដី Old Trafford របស់ខ្លួន ។
ក្រុមបិសាចក្រហមមិនបានទទួលជ័យជម្នះម្តងសោះក្នុងក្របខ័ណ្ឌកំពូលរបស់ អង់គ្លេសក្នុងខែតុលាធ្វើឲ្យពួកគេឈរ លំដាប់លេខ៨នៅ Premier League តាម ពីក្រោយក្រុមកំពូលតារាង Manchester City, Arsenal និង Liverpool រហូតដល់ ទៅ៨ពិន្ទុ។
ពួកគេហាក់បីដូចជាមិនសូវខ្វាយខ្វល់ទេ ចំពោះរឿងនៅលើទីលាននេះតែពួកគេចាប់អារម្មណ៍ធ្វើការងារមនុស្សធម៍ជាមួយនឹងអង្គការ UNICEF ដោយចូលរួមកម្ម វិធីអាហារពេលល្ងាច។ ក្នុងនោះក៏មានការចូលរួមពីសំណាក់កីឡាករអាល្លឺម៉ង់ Bastian Schweinsteiger ផងដែរ ។
កីឡាករវ័យ៣២ឆ្នាំរូបនេះបានចាកចេញពីក្លិបដោយសារគ្មានឱកាសលេងទាំងក្រុមឈុតធំនិងក្រុមយុវជន ខណៈលោក Jose Mourinho ប្រាប់គាត់ថាគាត់មិនមានឈ្មោះក្នុងចំណោមកីឡាករដែលគាត់ជ្រើសរើស ដណ្តើមជើងឯកនៅក្នុងឆ្នាំថ្មីនេះទេ។ ប៉ុន្តែពេលនេះគាត់ត្រូវបានអនុញ្ញាតឲ្យ មកហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំវិញហើយ។
កម្មវិធីនោះជាកម្មវិធីសប្បុរសធម៌លើកទី១៧ដែលក្រុមបិសាចក្រហមបានធ្វើដើម្បីជួយរកប្រាក់ដល់អង្គការUNICEFសម្រាប់ការងារក្នុងប្រទេសថៃ ៕
ដោយ៖ ដេវីត