រដ្ឋាភិបាលវេណេហ៊្សុយអេឡាពិភាក្សាជាមួយក្រុមប្រឆាំង

ចែករំលែក៖

កាលពីថ្ងៃទី៣១ ខែតុលា រដ្ឋាភិបាល របស់ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក Nicolas Maduro និងគណបក្ស ប្រឆាំងជាលើកទីមួយបានជួបពិភាក្សាគ្នា ផ្ទាល់ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។

ជំនួបពិភាក្សាបានរៀបចំឡើងនៅក្នុងទីក្រុង Caracas ក្រោយពេលមានមហាបាតុ កម្មទ្រង់ទ្រាយធំ។ នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប មកពីក្រៅប្រទេសក្នុងនោះមានទាំងតំណាង សម្តេចសង្ឃប៉ប មកពីបុរីវ៉ាទីកង និងតំណាង ប្រទេសអាមេរិកខាងក្បូង។

កិច្ចពិភាក្សានោះគឺជាគន្លឹះដ៏សំខាន់ បំផុតដើម្បីបញ្ចប់វិបត្តិនយោបាយដែល អូសបន្លាយនៅក្នុងប្រទេសនេះធ្វើឲ្យពល រដ្ឋជាច្រើនប្រឈមនឹងការអត់ឃ្លាន។

ក្នុងពេលជាមួយគ្នានោះមន្ត្រីជាន់ខ្ពស់អាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅក្នុងប្រទេសនេះ។ កាលពីថ្ងៃទី៣១ខែតុលា ប្រធានាធិបតីវេណេហ៊្សុយអេឡាបានទទួល ស្វាគមន៍ រដ្ឋលេខាធិការក្រសួងការបរទេស អាមេរិកលោក Thomas Shannon ដែល បានទៅកាន់ទីក្រុង Caracas ដើម្បីគាំទ្រ ដល់ដំណើរការពិភាក្សារវាងរដ្ឋាភិបាលនឹង ក្រុមប្រឆាំង។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ប្រធានាធិបតី Maduro បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោក Shannon ។ ទន្ទឹមនឹងនោះលោក ម៉ាឌូរ៉ូ ក៏បានបញ្ជាក់ទៀតថា នឹងលើកយក បញ្ហាទំនាក់ទំនងទ្វេភាគីមកពិភាក្សាជាបន្ត ទៀតក្នុងនោះមានបញ្ហាថាមពលជាដើម៕

ve

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print