ខ្សឹបដាក់ត្រចៀក៖ លោក ថាញ់ សុខវុន ឡើងបុណ្យស័ក្តិនិងតួនាទីលឿនណាស់

ចែករំលែក៖

ប្រភពពីមន្រ្តីនគរបាលមួយចំនួននៅខេត្តកំពង់ចាម ពិសេសមន្ត្រីនគរបាលតាម ការិយាល័យនានានៃស្នងការដ្ឋានខេត្តបានឲ្យដឹងនិងលើកឡើងប្រហាក់ប្រហែលគ្នាថា ការឡើងឋានៈ តួនាទីរបស់លោកអនុសេនីយ៍ឯក ថាញ់ សុខវុន គឺអាចដោយសារលោកជាមនុស្សមានទ្រព្យធន។ បានន័យថា បើការរៀបចំរចនាសម្ព័ន្ធ ឋានៈ តួនាទី ប្រកបដោយតម្លាភាពមែននោះគឺពិតជាមិនទាន់ដល់វេនលោក ថាញ់ សុខវុន នោះទេ បន្ទាប់ពីដកលោក សុខ សំបូរ ជានាយការិយាល័យចាស់ចេញគឺត្រូវបានអស់លោកជានាយរងការិយាល័យចាស់ៗដែលមានបទពិសោធន៍ការងារយូរឆ្នាំនៅទីនោះស្រាប់ ទើបត្រឹមត្រូវ ។

ប្រភពពីមន្ត្រីនគរបាលទាំងនោះបានលើកឡើងទៀតថា លោក ថាញ់ សុខវុន ជា មន្រ្តីនគរបាលទើបតែចូលបម្រើការងារជាមន្រ្តីនគរបាលយុត្តិធម៌៥ទៅ៦ឆ្នាំប៉ុណ្ណោះទេ ហើយគ្មានស្នាដៃបទពិសោធន៍ការងារដឹកនាំ សូម្បីបន្តិចនិង១ឆ្នាំ២ឆ្នាំមុនលោកជាមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនធម្មតា ។ លុះដល់ឆ្នាំចុងក្រោយនេះលោកឡើងជានាយផ្នែកហើយឡើងមកជានាយរងការិយាល័យប្រឆាំងគ្រឿងញៀននិងឡើងមកជា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលតែម្តង។ បានន័យថា ការឡើងឋានៈ តួនាទីរបស់លោក ថាញ់ សុខវុន គឺច្បាស់ណាស់គេមិនគិតពីបទពិសោធន៍ការងារអ្នកយូរឆ្នាំឬចំណេះដឹងមនុស្សអ្វីទេគឺគេត្រូវការតែមនុស្សមានទ្រព្យតែប៉ុណ្ណោះឯង ។

ប្រភពដដែលបានលើកឡើងបន្តថា ចម្លែកបំផុតនោះសព្វថ្ងៃលោកស័ក្តិ៣ ថាញ់ សុខវុន កំពុងដឹកនាំនាយរងការិយាល័យចាស់ៗដែលមានស័ក្តិ៤ និងស័ក្តិ៤កន្លះ ពិសេស លោកវរសេនីយ៍ទោ ផាន់ បុណ្ណា ជានាយរងការិយាល័យជាង២០ឆ្នាំមកហើយ ។ ប្រភពបានបង្ហើបថា ការឡើងបុណ្បឡើងស័ក្តិដ៏ចម្លែករបស់លោក ថាញ់ សុខវុន គឺមានការ រត់ការជ្រោមជ្រែងពីលោកស្នងការរងខេត្តកំពង់ចាមម្នាក់ដែលជាញាតិ សន្តានរបស់គេ ហើយកន្លងទៅលោកស្នងការរងនោះបានតំណែងជាស្នងការរងក៏ ដោយសារជាមនុស្ស មានទ្រព្យធនដែរ។ ចំណែកធនធានចំណេះដឹងលោកស្នងការ រងនេះសូម្បីសរសេរអក្សរខ្មែរស្ទើរតែមិនត្រង់បន្ទាត់ផង ៕

...

play

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print