នគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនចោរស្រីម្នាក់ក្រោយធ្វេីសកម្មភាពបន្លំលួចទូរស័ព្ទនិងកាបូបលុយ

ចែករំលែក៖

ភ្នំពេញ៖ ចោរស្រីម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះនិងបក្ខពួក បានធ្វេីសកម្មភាពបន្លំលួចទូរស័ព្ទនិងកាបូបលុយរបស់ជនរងគ្រោះកំពុងឈប់ម៉ូតូនៅរង្វង់មូលវត្តភ្នំបានសម្រេចហេីយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះតាមចាប់វិញបានម្នាក់ ម្នាក់ទៀតរត់គេចខ្លួន ។

IMG_2500.JPG

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ ខែសីហាឆ្នាំ២០១៥ នៅចំណុចខាងត្បូងរមណីដ្ឋានវត្តភ្នំ ភូមិ៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ស្រី វី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៣៥ឆ្នាំ ។ចំណែកឯជនរងគ្រោះឈ្មោះសេង ហីុ ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គឺជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក់គុបជ្រុង ពណ៍ទឹកប្រាក់ តែម្នាក់ឯងចេញមកផឹកសុីនៅផ្ទះមិត្តភ័ក្តនៅចាក់អង្រែលេី​ ខណ្ឌមានជ័យ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីង លុះជិះមកដល់ចំណុចកេីតហេតុខាងលេី ក៏បានឈប់ម៉ូតូនៅរង្វង់មូលវត្តភ្នំ ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យ២នាក់បានដេីរមកក្បែររួចបន្លំលួចយកទូរស័ព្ទនិងកាបូបលុយហេីយព្យាយាមរត់គេចខ្លួន តែជងរងគ្រោះបានដឹងខ្លួនទាន់ដេញចាប់បានជនសង្ស័យខាងលេីម្នាក់ ហេីយម្នាក់ទៀតរត់គេចខ្លួនបាត់ដោយយកទូរស័ព្ទនិងកាបូបលុយឡេីងជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print