លោក ផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែងអភិបាលរងខេត្តមណ្ឌលគិរី ដែលបានធ្វើឡើងនៅអាគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ។ ក្នុងពិធីនោះដែរ មានការចូលរួមពីសំណាក់លោក-លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
មានមតិស្វាគមន៍ លោក អេង ប៊ុនហ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តនាពេលនេះ ដោយអនុវត្តទៅ តាមអនុក្រឹត្យលេខ ៥៤៧ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងមន្រ្តីរាជការ និងប្រកាសលេខ ៥៧៧៤ ប្រក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការតែង តាំងមន្រ្តីរាជការ។ លោកអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់ មន្ត្រីរាជការទាំងអស់ ឲ្យបំពេញតួនាទី ភារកិច្ចប្រកបដោយប្រសិទ្ធិភាព ដើម្បីឲ្យការផ្តល់សេវាសាធារណ:កាន់តែល្អប្រសើរ និងមានគណនេយ្យភាពទៅតាមឋានានុក្រមការងារ។
អានអនុក្រឹត្យ និងប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ ដោយលោក អ៊ុំ ចំរើន អនុ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវសម្រេចផ្ទេរភារកិច្ចលោក ខឹម ជា ពីអភិបាលរងខេត្ត ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងបានតែងតាំង លោក ចឹង សុចន្ថា ជាអភិបាលរងខេត្តថ្មី អតីតៈជានាយករដ្ឋបាលសាលាខេត្ត និងលោក ហៀក សុផាន តែងតាំង ជានាយករដ្ឋបាលសាលាខេត្ត អតីតៈជាប្រធានអន្តរវិស័យផែនការវិនិយោគរបស់ខេត្ត។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ លោក ផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានជម្រុញដល់អភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តថ្មី ត្រូវគិតគូ និងសម្របសម្រួល ជាមួយក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ពិសេសត្រូវសិក្សាឡើងវិញ អំពីសេចក្តីសម្រេចរបស់រដ្ឋបាល សាលាខេត្ត ដោយបែងចែកភារកិច្ចរវាងគណៈអភិបាល ឲ្យទទួលផែននីមួយៗ បានច្បាស់ ជៀសវាង ធ្វើភារកិច្ចជាប់គ្នា ឫដណ្តើមគ្នាធ្វើ ហើយត្រូវយល់ឲ្យបានច្បាស់អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងផល ប្រយោជន៍ នៃរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត/ក្រុង/ស្រុក/ខ័ណ្ឌ និងតួនាទីរបស់ក្រុមប្រឹ ក្សាខេត្ត ។ ហើយនាយករដ្ឋបាល គឺជាអ្នកធ្វើការងារទាំងឡាយណារបស់សាលាខេត្ត ឲ្យមានតម្លាភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ទទឹមនឹងនេះដែរ ឯកឧត្តម បានជម្រុញឲ្យអាជ្ញាធរខេត្ត ត្រូវសហការគ្នាជាមួយកម្លាំងការពារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិ/ឃុំមាន សុវត្ថិភាព ជាពិសេសការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជា ពលរដ្ឋ ឲ្យបានល្អប្រសើរ៕