ឆ្មាំការពារដែនសមុទ្រហ្វីលីពីនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥បានមុជទឹកស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួន១៥នាក់ បន្ទាប់ពីហេតុការណ៍ក្រឡាប់លិចស្រឡាងដឹកអ្នកដំណើរ១៨៧នាក់ រួមជាមួយនាវឹកផងដែរនោះស្ថិតនៅភាគកណ្តាលហ្វីលីពីកាលពីព្រលឹមស្រាងៗនោះ។ ហេតុការណ៍នេះបានសម្លាប់មនុស្ស៣៨នាក់ ។
ស្រឡាងដឹកអ្នកដំណើរឈ្មោះថា MBCA Kim-Nirvana បានចាកចេញពីទីក្រុងកំពុងផែ Ormoc ដោយដឹកអ្នកដំណើរ១៣៤នាក់នោះស្រាប់តែក្រឡាប់លិច បន្ទាប់ពីធ្វើដំណើរបានប៉ុន្មាននាទីក្រោយមក។
កម្លាំងជួយសង្គ្រោះបានធ្វើប្រតិបត្តិការជួយសង្គ្រោះ ក្នុងនោះមានកងទ័ពជើងអាកាស និងកម្លាំងនាវាចម្បាំងចូលរួមផងដែរ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកហ្វីលីពីនបានបញ្ជាក់ថា Armand Balilo ការស៊ើបអង្កេតចាប់ផ្តើមធ្វើឡើងរកមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង។ ការស៊ើបអង្កេតបឋមបានដៅទៅលើកក្តាមនុស្សដែលនាំឲ្យគ្រោះថ្នាក់នេះកើតឡើង។
លោក Balilo បានបញ្ជាក់ថា ហ្វូងមនុស្សបានទៅកុំគ្នាតែកន្លែងម្ខាងស្រឡាង ធ្វើឲ្យស្រឡាងផ្អៀង ខ្លេងខ្លោង ហើយក្រឡាប់លិចទាំងយប់ ស្ថិតនៅភាគខាងត្បូងរដ្ឋធានី ម៉ានីល ខេត្ត Leyte។
លោក Balilo និយាយថា ស្រឡាងនេះដឹកស៊ីម៉ង់ត៍ ហើយនិងស្រូវ ប៉ុន្តែមើលទៅមិនដូចជាធ្ងន់ណាស់ណាទេ។
គ្រោះថ្នាក់ស្រឡាងនៅហ្វីលីពីនក្នុងមួយឆ្នាំៗបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ។ ហ្វីលីពីនជាប្រទេសដែលប្រជុំដោយដែនដីកោះដែលមានរហូតដល់៧១០០កោះ ប៉ុន្តែមានសេចក្តីរាយការណ៍អំពីសុវត្ថិភាពតិចតូចបំផុតពីកម្លាំងទាហានការពារដែនសមុទ្រ ៕
ស្រឡាងដឹកអ្នកដំណើរហ្វីលីពីនលិចស្លាប់៣៨នាក់ និងបាត់ខ្លួន១៥នាក់
...