ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម័យប្រជុំលើកទី៩ព្រឹទ្ធសភា មានវត្តមានចំនួនសមាជិកព្រឹទ្ធសភាចំនួន៥០រូប ដោយបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រោងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី កិច្ចសម្រួល ការដឹកជញ្ជូនឆ្លងកាត់ទំនិញ
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា
៥. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
១-កិច្ចព្រមព្រៀងស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
២-ពិធីសារស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣-ពិធីសារស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន៕