ជនបរទេសស្រវឹងស្រាបើករថយន្ដបុកម៉ូតូ របួសធ្ងន់យុវជន២នាក់ នៅមុខព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេស៣នាក់ស្រវឹងបើករថយន្ដឡិចសុីសមួយគ្រឿងបុកជាមួយម៉ូតូZoomer-X ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចសុីសRX470មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2I-5533 បើកបរដោយបុរសជនជាតិបរទេសម្នាក់និងរួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2GA-7213 ជិះដោយយុវជន២នាក់ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យយុវជន២នាក់ដែលជិះម៉ូតូរងរបួសធ្ងន់។

ប្រភពបានបន្តថា ក្រោយពីកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្ដសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕

image1 image2

...

ដោយ៖ សុខាសែនេជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print