ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារ៩ខែនិងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក វរសេនីយ៍ មេបញ្ជាការ ប្រធានស្ថាប័ន អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាច្រើនរូប។
ខ្លឹមសារដែលផ្សព្វផ្សាយផ្តោតសំខាន់ទៅលើ តួនាទីភារកិច្ចរបស់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងការការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅដំណាក់កាលចំពោះមុខ និងកិច្ចដំណើរការចុះឈ្មោះបោះឆ្នោត ដែលឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕
...
ដោយ៖ សុខ ខេមរា