រថយន្តក្រឡុកស៊ីម៉ងត៍ចុះពីស្ពានព្រះមុនីវង្សដាច់ហ្វ្រាំងជ្រុលឃឿនផ្លូវជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកសីុម៉ងត៍មួយគ្រឿងបានបើកចុះពីលើស្ពានព្រះមុនីវង្សចាស់ហើយដាច់ហ្វ្រាំងជ្រលទៅបុកនិងរបាំងថ្មសួនច្បារបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច កាលពីវេលម៉ោង៩យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុន្នីវង់ខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកសីុម៉ងត៍មួយគ្រឿង ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ5A-1473 ធ្វើដំណើរចុះពីស្ពានព្រះមុនីវង្សចាស់ទៅត្រើយខាងកើត ខណៈមកដល់គល់ស្ពានក៏បានបួងចង្កូតមកឆ្វេងបំណងឡើងទៅស្ពានច្បារអំពៅថ្មីវិញដោយដាច់ហ្វ្រាំងក៏ជ្រុលចង្កូតទៅបុករបាំងថ្មឡើងកល់ជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរងចាំដោះស្រាយពេលក្រោយ។

សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងខាងលើមានគ្រោះថ្នាក់ជាញឹកញាប់ដោយសារតែរថយន្តដែលបើកចុះពីលើស្ពានមកដាច់ហ្រ្វាំង ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង៕

img_4609 img_4608 img_4610 img_4620

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print